បរទេស៖ យោធាអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានដេញយន្តហោះឈ្លបយកការណ៍ របស់កងទ័ពជើងទឹកអាមេរិក EP-3E បន្ទាប់ពីយន្តហោះនេះបានចូល ដែនអាកាសលើដែនទឹក នៃសាធារណរដ្ឋអ៊ីស្លាម។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពជើងទឹកអ៊ីរ៉ង់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីយន្តហោះ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់ មេបញ្ជាការកងទ័ពជើងទឹក ដែលមានការប្រុងប្រយ័ត្នបានផ្ញើការ ព្រមានដើម្បីការពារយន្តហោះនេះ មិនឱ្យចូលទៅក្នុងដែនអាកាសរបស់ ប្រទេសដោយគ្មានការអនុញ្ញាត” ។
នាយកដ្ឋានទំនាក់ទំនងសាធារណៈ របស់កងទ័ពជើងទឹក បានបង្ហាញថា ការប្រុងប្រយ័ត្ននៃកងកម្លាំងរបស់ខ្លួន បានរារាំងការចូលដោយគ្មាន ការអនុញ្ញាតរបស់យន្តហោះ “ភេរវករ” ចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់ ដោយយន្តហោះអាមេរិកបាននិយាយថា បានស្តាប់តាមការព្រមាន និងបានត្រឡប់ទៅដែនទឹកអន្តរជាតិវិញ។ យ៉ាងណាក៏ដោយ ខាងមន្ទីរបញ្ចកោណមិនទាន់ ធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះនៅឡើយទេ។
ឧប្បត្តិហេតុដែលបានកើតឡើង កាលពីថ្ងៃអាទិត្យមិនមែនជា ប្រភេទដំបូងឡើយ ដោយយោធារបស់អ៊ីរ៉ង់តែងតែ យកយន្តហោះចារកម្ម EP-3E មកធ្វើការបង្កហេតុនៅជិតដែនទឹកអ៊ីរ៉ង់ ក្នុងឈូងសមុទ្រពែក្ស ច្រកសមុទ្រ Hormuz និងឈូងសមុទ្រអូម៉ង់ ដើម្បីបង្កើនការប្រមូលព័ត៌មានសម្ងាត់ ៕
ប្រែសម្រួលៈ ណៃ តុលា
