ការសែនដូនតាក្នុង ឱកាសបុណ្យឆេងម៉េង ជាទំនៀមទម្លាប់ប្រពៃណី ដ៏សំខាន់នៃប្រទេសចិន។ តើហេតុអ្វីប្រជាជនចិនយកចិត្តទុកដាក់ ចំពោះការសែនដូនតា យ៉ាងនេះ? មិនថាដូនតាយើងដែលទទួល មរភាពហើយមានដួងព្រលឹងឬអត់ អ្វីដែលសំខាន់នោះគឺការនឹករលឹក របស់យើងចំពោះពួកគាត់។
ក្នុងដំណើររំលឹកដូនតា ដួងព្រលឹងរបស់យើងក៏មានឫសគល់ដែរ ប្រការនេះវាគឺសំខាន់ណាស់ ចំពោះមនុស្សដែលនៅរស់។ យើងចាំបាច់ត្រូវតែរកឱ្យឃើញ នូវឫសគល់របស់យើង។ និយាយចំពោះបុគ្គលម្នាក់ ត្រូវតែមានឫសគល់របស់បុគ្គល, និយាយចំពោះប្រជាជាតិមួយ ត្រូវតែមានឫសគល់របស់ប្រជាជាតិ។ ឯឫសគល់របស់បុគ្គលគឺស្ថិតនៅត្រង់ណា? គឺស្ថិតនៅលើឫសគល់ពីរ មួយគឺឫសគល់វប្បធម៌ មួយទៀតគឺឫសគល់ខ្សែស្រឡាយនិងក្រុមគ្រួសារ។
ក្នុងវប្បធម៌ចិន លទ្ធិខុងជឺផ្តោតសំខាន់លើ ការបន្តវេននូវឫសគល់នៃ ខ្សែស្រឡាយនិងក្រុមគ្រួសារ។យើងដាក់នូវដូងចិត្ត និងស្មារតីទៅលើក្រុមគ្រួសាររបស់យើង និងវីរជនក្នុងប្រវត្តិសាស្ត្រនៃ ប្រជាជាតិយើងគ្រប់ពេលវេលា ពួកគាត់គឺជាឫសគល់របស់យើង។
ដរាបណាមនុស្សយើងមានឫសគល់ ដរាបនោះស្មារតីរបស់យើងនឹង អាចរីកលូតលាស់ ប្រៀបដូចជាដើមឈើអ៊ីចឹង។ មនុស្សជាច្រើនថ្វីបើរូបកាយមិនទាន់ស្លាប់ តែស្មារតីរបស់ពួកគេបានក្រៀមស្វិត និងសាបសូន្យបាត់ទៅហើយ។ តើមូលហេតុអ្វីដែលបណ្ដាលឱ្យក្រៀមស្វិតនិងសាបសូន្យ? គឺដោយសារស្មាតីរបស់ ពួកគាត់គ្មានឫសគល់។ នេះគឺជាអត្ថន័យដ៏ជ្រាលជ្រៅ ដែលលទ្ធិខុងជឺលើកឡើង នូវការគោរពវិញ្ញាណក្ខណ្ឌរបស់ដូនតា។
ការគោរពវិញ្ញាណក្ខណ្ឌរបស់ដូនតា គឺចាក់ឫសលើស្មារតីរបស់មនុស្សរស់ ដែលធ្វើឱ្យយើងបង្កើតទំនាក់ទំនង កាន់តែស៊ីជម្រៅជាមួយដូនតា ហើយឫសគល់នៃស្មារតីរបស់យើង ក៏ផ្សារភ្ជាប់ជាមួយនឹងដូនតាដែរ។ មានតែស្មារតីរបស់យើងមានឫសគល់ ទើបចរិតលក្ខណៈ និងដួងព្រលឹងរបស់យើងអាចរីកលូតលាស់ដោយរឹងមាំ ទើបយើងអាចក្លាយទៅជាមនុស្សដ៏ឆ្នើមបាន ៕