ព័ត៌មានអន្តរជាតិ

Update: លោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ កំណត់ត្រាអាជីវកម្មចំនួន ៣៤ ប៉ុន្ដែលោកថា លោកគ្មានកំហុស និងមានហេតុផលនយោបាយ

" "

ញូវយ៉ក៖ មេធាវី Manhattan បានឲ្យដឹងកាលពីរសៀលថ្ងៃអង្គារថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទ ក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន ៣៤ ប៉ុន្ដែលោកបានបដិសេធថា លោកគ្មានកំហុស និងការស៊ើបអង្កេតមានហេតុផលនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ត្រាំ ដែលត្រូវបានតុលាការកាត់ទោសនៅ Manhattan ក្នុងទីក្រុងញូវយ៉ក និងបានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ តាមសេចក្តីរាយការណ៍បានសារភាពថា មិនមានកំហុសនោះទេ។

" "

មេធាវី Manhattan លោក Alvin Bragg បានប្រកាសពីការចោទប្រកាន់ បន្ទាប់ពីការកាត់ក្តីរបស់លោក ត្រាំ ដោយចោទប្រកាន់លោកពីបទ “ក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅញូវយ៉ក ដើម្បីលាក់បាំងព័ត៌មានដែលបំផ្លិចបំផ្លាញ និងសកម្មភាពខុសច្បាប់ពីអ្នកបោះឆ្នោតអាមេរិកមុន និងក្រោយការបោះឆ្នោតឆ្នាំ២០១៦”។

" "

ក្នុងអំឡុងពេលបោះឆ្នោត លោក ត្រាំ និងអ្នកផ្សេងទៀតបានប្រើប្រាស់គ្រោងការណ៍ “ចាប់ និងសម្លាប់” ដើម្បីកំណត់អត្តសញ្ញាណ ទិញ និងកប់ចោលព័ត៌មានអវិជ្ជមានអំពីលោក និងជំរុញការរំពឹងទុកការបោះឆ្នោតរបស់លោក នេះបើយោងតាមការិយាល័យរបស់លោក Bragg បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។

បន្ទាប់មក លោក ត្រាំ បានព្យាយាមលាក់បាំងការប្រព្រឹត្តនេះ ដែលបណ្តាលឱ្យមានការបញ្ចូលមិនពិត ជាច្រើននៅក្នុងកំណត់ត្រាអាជីវកម្ម ដើម្បីលាក់បាំងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងការប៉ុនប៉ងរំលោភ លើច្បាប់បោះឆ្នោតរបស់រដ្ឋ និងសហព័ន្ធ។

ការចោទប្រកាន់របស់តុលាការកំពូល នៃរដ្ឋញូវយ៉កបានលើកឡើង ពីករណីចំនួនបីនៃការបង់ប្រាក់យឺតយ៉ាវ ដើម្បីបិទបាំងកិច្ចការដែលត្រូវបាន ចោទប្រកាន់របស់លោក ត្រាំ ។

គណបក្សសាធារណរដ្ឋ ដែលកាន់កាប់សេតវិមាន ពីដើមឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០២១ បន្ទាប់ពីបានឈ្នះការប្រណាំងឆ្នាំ២០១៦ លោក ត្រាំ បានបដិសេធការប្រព្រឹត្តខុស ហើយបានលើកឡើងថា ការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលដឹកនាំដោយលោក Bragg ដែលជាអ្នកប្រជាធិបតេយ្យ គឺមានហេតុផលនយោបាយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top