បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ឧទ្ធម្ភាគចក្រយោធាជប៉ុន ដែលបានបាត់ខ្លួនជាមួយមនុស្ស ១០ នាក់នៅលើនោះ ត្រូវបានគេគិតថា បានធ្លាក់ចូលទៅក្នុងសមុទ្រ ក្នុងខេត្តអូគីណាវ៉ា។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ពួកគេនិយាយថា កំទេចកំទីអណ្តែត ដែលអាចជាបំណែកយន្តហោះ ត្រូវបានគេប្រទះឃើញ ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
ឧត្តមសេនីយ Yasunori Morishita បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “យើងជឿថាមានឧបទ្ទវហេតុផ្លូវអាកាសបានកើតឡើង” ។
ឧទ្ធម្ភាគចក្រ UH60 ដែលគេស្គាល់ថា Black Hawk បានបាត់ពីអេក្រង់រ៉ាដានៅជិតកោះ Miyako កាលពីថ្ងៃព្រហស្បតិ៍។
យោធាបាននិយាយថា ឧទ្ធម្ភាគចក្រដឹកជញ្ជូនម៉ាស៊ីនភ្លោះ ដែលប្រើដោយកងកម្លាំងស្វ័យការពារដីរបស់ជប៉ុន (GSDF) បានបាត់នៅម៉ោងប្រហែល ១៥ នុង ៥៥នាទីម៉ោងក្នុងស្រុក ។
ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ប្រេង និងវត្ថុរួមទាំងអ្វីដែលអាចជាផ្នែកនៃ rotor blade ក៏ត្រូវបានរកឃើញនៅក្នុងសមុទ្រផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា