ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ុយក្រែន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក ពិភាក្សាបញ្ហាផ្តល់ជំនួយយោធា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន លោក Denys Shmyhal និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាមេរិកលោក Lloyd Austin លើប្រធានបទផ្តល់ជំនួយ យោធាឲ្យមកអ៊ុយក្រែន។

សរសេរចេញផ្សាយនៅលើបណ្តាញសង្គម Telegram លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានពោលថា៖ ពួកយើងបានពិភាក្សាគ្នាអំពីព័ត៌មាន លំអិតនិងបន្ទាន់អំពីតំរូវការចាំបាច់របស់អ៊ុយក្រែន ដើម្បីធ្វើយ៉ាងណា ឲ្យអាចទទួលបានជ័យជំនះនៅក្នុងការវាយបកដណ្តើម យកទឹកដីរបស់ខ្លួនពីប្រទេសរុស្សីមកវិញ។

នៅក្នុងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បាន លើកឡើងអំពីភាពចាំបាច់ដែលអ៊ុយក្រែន ត្រូវការជាពិសេស នោះគឺមានដូចជាប្រព័ន្ធការពារ ដែនអាកាសអាវុធធុនធ្ងន់និងសំភារៈយោធា ធុនធ្ងន់និងព្រមទាំងគ្រឿងផ្ទុះជាច្រើនទៀត។

គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃដដែលនេះលោក Shmyhal បានមកដល់សហរដ្ឋអាមេរិក សម្រាប់ដំណើរ ទស្សនកិច្ចមួយ ដើម្បីពិភាក្សា អំពីការគាំទ្រផ្នែកយោធា ហិរញ្ញវត្ថុ និងទណ្ឌកម្មសម្រាប់អ៊ុយក្រែន ក៏ដូចជាការវិនិយោគ និងជំនួយសម្រាប់ការ កសាងឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top