ព័ត៌មានអន្តរជាតិ

លោក Donald Trump ប្តឹងអតីតមេធាវីខ្លួនឯង ទាមទារការខូចខាត ៥០០លានដុល្លារ

បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តឹងលោក Michael Cohen ទាមទារសំណងជាង ៥០០ លានដុល្លារ ដោយនិយាយថា អតីតមេធាវីរបស់លោក បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោក ដោយការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីរូបលោក និងបញ្ចេញព័ត៌មានសម្ងាត់ ដែលលោកមានកិច្ចសន្យា និងតាមច្បាប់តម្រូវឱ្យរក្សាការសម្ងាត់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បណ្តឹងដែលត្រូវបានប្តឹង កាលពីថ្ងៃពុធនៅក្នុងតុលាការសង្កាត់អាមេរិក ក្នុងទីក្រុងម៉ៃអាមី គឺបានចោទប្រកាន់លោក Cohen ពីបទរំលោភលើសិទ្ធិរវាងមេធាវី-អតិថិជន និងរំលោភលើកិច្ចព្រមព្រៀង រក្សាការសម្ងាត់ “ដោយមានចេតនាព្យាបាទ និងបញ្ចប់ការបម្រើខ្លួនឯងទាំងស្រុង”។ ការដាក់សំណុំរឿងប្តឹងផ្តល់នេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Trump ត្រូវបានចាប់ខ្លួនលើការចោទប្រកាន់ ឧក្រិដ្ឋកម្មចំនួន ៣៤ករណី នៅក្នុងទីក្រុងញូវយ៉ក ដែលលោក Cohen ត្រូវបានគេរំពឹងថានឹងធ្វើជាសាក្សីដ៏សំខាន់ ចំពោះការចោទប្រកាន់ថា ចៅហ្វាយនាយរបស់គាត់ បានក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីបិទបាំងការរំលោភច្បាប់បោះឆ្នោត ក្នុងអំឡុងពេលរបស់គាត់ ក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០១៦ ទទួលបានជោគជ័យ។

ពាក្យបណ្តឹងបានអះអាងថា លោក Cohen បានចាប់ផ្តើមរំលោភលើកាតព្វកិច្ច នៃការផ្តល់ទំនុកចិត្តរបស់គាត់ ក្នុងនាមជាមេធាវីរបស់លោក Trump និងរំលោភលើកិច្ចព្រមព្រៀង រក្សាការសម្ងាត់របស់គាត់ នៅជុំវិញឆ្នាំ ២០១៨ នៅពេលដែលគាត់ កំពុងប្រឈមមុខនឹងការចោទប្រកាន់ របស់សហព័ន្ធសម្រាប់ការគេចពន្ធ ការក្លែងបន្លំ និងការរំលោភលើហិរញ្ញវត្ថុយុទ្ធនាការ។ ពាក្យបណ្តឹងបាននិយាយថា ការបំពាន “ធ្ងន់ធ្ងរ” បំផុតបានកើតឡើង នៅក្នុងសៀវភៅពីរក្បាលរបស់លោក Cohen និង សំឡេងរបស់គាត់ ។ លោក Cohen ក៏បានបង្ហាញខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដោយចោទប្រកាន់លោក Trump ថាជាអ្នករើសអើងជាតិសាសន៍ និងស្នើថាគាត់អាចនឹងបង្វែរការសម្ងាត់រដ្ឋ ទៅសត្រូវរបស់អាមេរិក ដើម្បីបញ្ចៀសការកាត់ទោស។

ពាក្យបណ្តឹងនេះបានអះអាងទៀតថា លោក Cohen បានប្រើប្រាស់ព័ត៌មានខាងក្នុងអំពីលោក Trump និង “ការនិយាយបំផ្លើស និងមិនពិតជាច្រើន” ដើម្បីពង្រឹងខ្លួនឯងដោយអយុត្តិធម៌។ គាត់ក៏បានចោទថា បាននិយាយលើសពីការចំណាយរបស់គាត់ ក្នុងនាមជាបុគ្គលិករបស់លោក Trump ដោយទាមទារប្រាក់ចំនួន ៧៤,០០០ ដុល្លារក្នុងតម្លៃប្រឌិតរឿង៕ប្រែសម្រួលៈ ណៃ តុលា

To Top