ព័ត៌មានអន្តរជាតិ

កាសែតបរទេស៖ ឧស្សាហកម្មផលិត អាវុធអាមេរិក កំពុងជួបបញ្ហាផ្គត់ផ្គង់អាវុធ មិនគ្រប់គ្រាប់ឲ្យអ៊ុយក្រែន

បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញផ្សាយថាក្រុមហ៊ុន អ្នកផលិតអាវុធរបស់ប្រទេសអាមេរិកកំពុងជួបបញ្ហា លំបាកក្នុងការផលិតគ្រាប់រ៉ូក្កែត និងអាវុធមួយចំនួនទៀតដូច ជាមីស៊ីលសម្រាប់ផ្គត់ផ្គង់ទៅឲ្យក្រុមកងកម្លាំងរបស់ប្រទេសអ៊ុយក្រែន។

នៅក្នុងរបាយការណ៍នៃប្រាក់ចំណេញសម្រាប់ត្រីមាសដំបូង ក្រុមហ៊ុនជាច្រើនដែលមានដូចជា Lockheed Martin ផងបានពោលថាជាទូទៅការលក់អាវុធប្រព្រឹត្តិទៅក្នុងអត្រា កើនឡើងធៀបទៅនឹងឆ្នាំកន្លងមកប៉ុន្តែការផ្គត់ផ្គង់អាវុធ មានការធ្លាក់ចុះពាក់ព័ន្ធទៅនឹងចំនួនដែលអាចផលិតបាននៅតាមរោងចក្រ។

ទាំងក្រុមហ៊ុន Lockheed Martin និង Raytheon Technologies សុទ្ធតែមានប្រភពអ្នកផ្គត់ផ្គង់តែមួយជាមួយ នឹងក្រុមហ៊ុន Aerojet Rocketdyne Holdings ប៉ុន្តែទោះបីជាប៉ង់តាហ្គោនបានផ្តល់កុងត្រាតម្លៃ២១៦លានដុល្លារ ក្តីប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា នៅមិនទាន់អាចត្រឡប់មកផលិតតាម ផែនការវិញបាននៅឡើយទេ។

គួរឲ្យដឹងដែរថារុស្សីនៅតែបានបញ្ជាក់និងលើក ឡើងដដែលថាការផ្គត់ផ្គង់អាវុធដោយប្រទេសលោក ខាងលិចចំពោះការ ផ្គ់តផ្គង់អាវុធឲ្យប្រទេសអ៊ុយក្រែនថា នឹងអាចធ្វើឲ្យជម្លោះនេះ នឹងកាន់តែអូសបន្លាយយូរជាងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top