ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះ លោក លី ហុង និងភរិយា

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល មីម៉ាម៉ា ចំនួន ៣៤កេសធំ ស្មើនឹង ២០៤កេសតូច របស់ លោក លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងភរិយា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក លី ហុង និង លោកស្រី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភមី ចំនួន៣៤កេសធំ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕

To Top