ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំនៅអាល្លឺម៉ង់ ជុំវិញការបន្តផ្តល់ជំនួយបន្ថែម ដល់អ៊ុយក្រែន

RAMSTEIN AIR BASE/KYIV ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ។

អ្នកតំណាងមកពីប្រទេសចំនួន៥០នឹងប្រមូលផ្តុំគ្នា នៅឯមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលការគាំទ្រ របស់ពួកគេសម្រាប់ទីក្រុងគៀវ ខណៈដែលការប្រយុទ្ធជាមួយរុស្ស៊ី បានផ្ទុះឡើងនៅភាគខាងកើតនៃប្រទេស ។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO ដែលនឹងចូលរួមកិច្ចប្រជុំនោះ នៅក្នុងរដ្ឋធានីអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។

លោក Zelenskyy បានឆ្លៀតឱកាសដើម្បីដាក់សម្ពាធដល់អង្គការ NATO ដើម្បីអញ្ជើញទីក្រុង គៀវ ឱ្យចូលរួមសម្ព័ន្ធភាព និងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់កងទ័ពអ៊ុយក្រែន ។

ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំជំនួយពីអង្គការ NATO ដើម្បី “យកឈ្នះលើភាពស្ទាក់ស្ទើរ” នៃប្រទេសសមាជិកមួយចំនួន ក្នុងការផ្តល់គ្រាប់រ៉ុក្កែតដែលអាចបាញ់ក្នុងរយៈចម្ងាយឆ្ងាយ យន្តហោះចម្បាំងទំនើប និងរថពាសដែកផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top