ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍នៅសប្តាហ៍នេះថា ប្រទេសរុស្ស៊ី អាចនឹងត្រូវបង្ខំឱ្យបញ្ជូននាវាចម្បាំងដ៏ល្បីឈ្មោះ Pyotr Velikiy ដែលជានាវាយោធាដើរ ដោយថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតនៅលើពិភពលោកទៅកាន់កន្លែងសំណល់អេតចាយ ដោយសារតែតម្លៃនៃការថែទាំ និងទំនើបកម្មត្រូវបានគេចាត់ទុកថាខ្ពស់ពេក ។
ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្ត ចុងក្រោយបំផុតក្នុងការផ្លាស់ប្តូរជាបន្តបន្ទាប់ដោយទីក្រុងម៉ូស្គូ ដើម្បីកែលម្អកងទ័ពជើងទឹក ដែលជួបការលំបាករបស់ខ្លួន រួមទាំងនាវាផ្ទុកយន្តហោះ Admiral Kuznetsov ដែលត្រូវបានញាំញីដោយបញ្ហា និងត្រូវបានបាញ់ត្រូវជាច្រើនដង។
កងទ័ពជើងទឹកបានដើរតួយ៉ាងសំខាន់ នៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានលាតត្រដាងពីភាព ទន់ខ្សោយរបស់ខ្លួនផងដែរ ដោយឈានដល់ការលិចនាវា Moskva ដ៏ល្បីរបស់ខ្លួននៅក្នុងខែមេសា ឆ្នាំ២០២២។
ខណៈពេលដែលមិនមានការប្រកាសជាផ្លូវការណាមួយត្រូវបានធ្វើឡើងនោះ នាវា Pyotr Velikiy (ដែលត្រូវបានបកប្រែថាជា Peter the Great) ដែលជានាវាថាមពលនុយក្លេអ៊ែរ លើផ្ទៃប្រយុទ្ធតែមួយគត់នៅក្នុងកងទ័ពជើងទឹករុស្ស៊ី ត្រូវបានគេរំពឹងថា នឹងត្រូវជំនួសដោយនាវាចម្បាំង មួយទៀតគឺឧត្តមនាវី Nakhimov ដែលកំពុងដំណើរការ៕