បរទេស៖ ប្រធានាធិបតីឆែកលោក Petr Pavel បានអះអាងថា ប្រទេសចិនមិនមាន “ការចាប់អារម្មណ៍ពិតប្រាកដ” ក្នុងការដោះ ស្រាយជម្លោះនៅអ៊ុយក្រែននោះទេ ដោយលោកបានអះអាងថា ទីក្រុងប៉េកាំងទទួលបានផលប្រយោជន៍ ពីការបន្តប្រយុទ្ធគ្នាទៅវិញនោះទេ។ លោក Pavel អតីតមេបញ្ជាការណាតូធ្លាប់ប៉ះទង្គិចជាមួយចិន ជុំវិញកោះតៃវ៉ាន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pavel បានប្រាប់ សារព័ត៌មាន Politico នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា “ខ្ញុំជឿថាវាជាការចាប់ អារម្មណ៍របស់ប្រទេសចិន ក្នុងការពន្យារស្ថានភាពបច្ចុប្បន្ន” ។ លោកបានបន្តទៀតថា ប្រទេសចិនទទួលបាន អត្ថប្រយោជន៍ពីស្ថានភាពនេះ ដោយការទិញប្រេង និងឧស្ម័នដែលមានតំលៃថោកពីរុស្ស៊ី ខណៈពេលដែលកំពុង មើលលោកខាងលិច “កាន់តែខ្សោយបន្តិចដោយសារតែការគាំទ្រអ៊ុយក្រែន”។
លោក Pavel បាននិយាយទៀតថា ទីក្រុងប៉េកាំងក៏កំពុង«ដកយកមេរៀនចេញពីជម្លោះជារៀងរាល់ថ្ងៃ»។ “ពួកគេតាមដានយ៉ាងដិតដល់នូវអ្វីដែលរុស្ស៊ីកំពុងធ្វើ [និង] របៀបដែលលោកខាងលិចកំពុងមានប្រតិកម្ម”។
ប្រធានាធិបតីឆែករូបនេះ មិនមែនជាមេដឹកនាំលោកខាងលិចដំបូងគេដែលធ្វើការចោទប្រកាន់បែបនេះទេ។ ចេញផ្សាយក្នុងខែកុម្ភៈ គោលនយោបាយ ១២ចំណុចលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន’ របស់ប្រទេសចិន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅក្នុងទីក្រុងគៀវ ប៉ុន្តែត្រូវបានច្រានចោលទាំងស្រុងដោយ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ថាជា “អន្ទាក់ដ៏ឃោរឃៅ” ដែលមានបំណងបង្កកខ្សែសមរភូមិបច្ចុប្បន្ននៅក្នុង ការពេញចិត្តរបស់រុស្ស៊ី៕