បរទេស៖ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រកន្លងមកនេះបានផ្តល់ការអនុញ្ញាតិ ឲ្យទៅកាន់លោករដ្ឋមន្ត្រីក្រសួងការបរទេស Antony Bliken និងរដ្ឋមន្ត្រីកិច្ចការងារសន្តិសុខជាតិ Alejandro Mayorkas ដើម្បីដាក់ពង្រាយទ័ពបម្រុងរបស់អាមេរិក ទៅកាន់ព្រំដែនមិកស៊ិកូ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការជួញដូរថ្នាំញៀនខុសច្បាប់។
លោក Biden បានសរសេរបែបនេះថា៖ អាជ្ញាធរដែលត្រូវបានកោះហៅនឹងអាចធានាបានថា ក្រសួងការពារជាតិ អាចទ្រទ្រង់បានត្រឹមត្រូវនូវការគាំទ្រ របស់នាយកដ្ឋានសន្តិសុខជាតិ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅលើទីផ្សារអន្តរជាតិ ជាពិសេសគឺតាមបណ្តោយព្រំដែន ភាគនិរតីរបស់យើង។
វិធានការនេះគឺជាការឆ្លើយតប ទៅនឹងការប្រកាសអាសន្នជាតិរបស់សេតវិមាន តាំងតែពីខែធ្នូ ឆ្នាំ២០២១ ទាក់ទងនឹងការជួញដូរគ្រឿងញៀនអន្តរជាតិ។
កាលពីគ្រានោះ លោកប្រធានាធិបតី បានស្តីបន្ទោសក្រុមជួញដូរគ្រឿងញៀន អង្គការឧក្រិដ្ឋកម្មឆ្លងដែន និងអ្នកសម្របសម្រួលរបស់ពួកគេ ចំពោះការនាំយក គ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីមុនគេ និង អំពើហឹង្សាទាក់ទងនឹងគ្រឿងញៀន ចូលទៅក្នុងសហគមន៍អាមេរិក និងដាក់ទណ្ឌកម្មលើឥស្សរជនជាន់ខ្ពស់ របស់ក្រុមជួញដូរមួយចំនួនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី