ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់ផ្ដើមនាំចេញប្រេង ទៅកាន់ប្រទេសជាមិត្ដ ដែលមិនកំណត់តម្លៃក្រោម ៦០ដុល្លារ ក្នុងមួយបារ៉ែល ដូចលោកខាងលិច

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងទៅកាន់ប្រទេសជាមិត្តក្រោមកិច្ចសន្យា ដែលបានចុះហត្ថលេខាមុនថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមក្រឹត្យមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ។

ក្រឹត្យដែលចូលជាធរមានចាប់ពីថ្ងៃសុក្រថ្មីៗនេះ បានធ្វើវិសោធនកម្មច្បាប់មុន ដែលលោក ពូទីន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដែលហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដល់អង្គភាពបរទេស ប្រសិនបើកិច្ចសន្យា របស់ពួកគេពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទាក់ទងនឹងតម្លៃកំណត់ ដោយប្រទេសលោកខាងលិច ។

នៅខែធ្នូ ឆ្នាំ២០២២ សហភាពអឺរ៉ុប បានដាក់តម្លៃ ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែលលើប្រេងឆៅពីសមុទ្ររុស្ស៊ី ដែលត្រូវបានចូលរួមដោយក្រុមប្រទេស សេដ្ឋកិច្ចទាំង៧ និងអូស្ត្រាលី៕

To Top