ព័ត៌មានអន្តរជាតិ

Update៖ របបយោធាមីយ៉ាន់ម៉ា លើកលែងទោស អ្នកទោសនយោបាយ ជាង២.០០០នាក់

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា របបយោធាមីយ៉ាន់ម៉ា បានលើកលែងទោស អ្នកទោស នយោបាយជាង២.០០០នាក់ ដើម្បីប្រារព្ធពិធីបុណ្យ កាន់បិណ្ឌនៅថ្ងៃពុធនេះ ដែលមានក្រុមគ្រួសារនាំគ្នា ទៅកាន់ពន្ធនាគារ សម្រាប់ការជួបជុំគ្នាលាយឡំ នឹងទឹកភ្នែក ជាមួយមនុស្សជាទីស្រលាញ់ ដែលជាប់ពន្ធនាគារ នៅក្នុងការបង្រ្កាបយ៉ាងខ្លាំងក្លា លើអ្នកប្រឆាំង ។

គួររំលឹកថា យោធាបានចាប់ខ្លួនបាតុករ និងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីការដាក់ ទណ្ឌកម្មនៅខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបញ្ចប់ការពិសោធន៍ លទ្ធិប្រជាធិបតេយ្យរយៈពេលខ្លី របស់មីយ៉ាន់ម៉ា និងបានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ។

របបយោធាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងទោសត្រូវបានផ្តល់ដល់ “ទណ្ឌិតចំនួន២.១៥៣នាក់ ដែលទទួលទោសតាមក្រមព្រហ្មទណ្ឌ៥០៥(a) ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌពេញបូណ៌មី” ដែលជាពិធីបុណ្យរំលឹកដល់ការប្រសូតរបស់ព្រះពុទ្ធ ។

ច្បាប់នេះអាចជាប់ពន្ធនាគារ អតិបរមា៣ឆ្នាំ ។

អ្នកយកព័ត៌មានមក ពីទីភ្នាក់ងារ AFP បានឲ្យដឹងថា មនុស្សប្រហែល៥០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធាគារ Insein សម័យអាណានិគម ដ៏ធំទូលាយរបស់ទីក្រុងរ៉ងហ្គូន បន្ទាប់ពីការប្រកាសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top