ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារវិមានក្រឹមឡាំង ដោយយន្តហោះគ្មានមនុស្សបើក នៅពេលយប់ក្នុងការប៉ុនប៉ង សម្លាប់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ។
វិមានក្រឹមឡាំងបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន២គ្រឿង ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ដែលគេចោទប្រកាន់ទៅលើភូមិគ្រឹះ របស់លោក ពូទីន នៅក្នុងវិមានក្រឹមឡាំង ប៉ុន្តែត្រូវបានទប់ស្កាត់ ដោយប្រព័ន្ធការពារអេឡិចត្រូនិច ។
វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រទេសរុស្ស៊ី រក្សាសិទ្ធិក្នុងការសងសឹក ហើយបានធ្វើអត្ថាធិប្បាយ ដែលស្នើថា ក្រុងម៉ូស្គូ អាចប្រើឧប្បត្តិហេតុ ដែលត្រូវបានចោទប្រកាន់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការកើនឡើងបន្ថែមទៀត នៅក្នុងសង្រ្គាម រយៈពេល១៤ខែជាមួយនឹងអ៊ុយក្រែន ។
ជុំវិញការវាយប្រហារនេះដែរ មិនមានការអត្ថាធិប្បាយភ្លាមៗ ពីអាជ្ញាធរអ៊ុយក្រែននោះទេ ៕