ព័ត៌មានអន្តរជាតិ

របាយការណ៍បង្ហាញ ពីការវាយប្រហារ តាមអ៊ីនធឺណិតរបស់ CIA ប្រឆាំងនឹងប្រទេសដទៃទៀត

ប៉េកាំង ៖ របាយការណ៍ស៊ើបអង្កេតមួយ ត្រូវបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ លើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) នៃសហរដ្ឋអាមេរិក ដែលជាទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ដ៏សំខាន់មួយ របស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ដោយបង្ហាញពី “អាណាចក្រនៃពួក Hacker” ក្រោមការក្លែងបន្លំ របស់សហរដ្ឋអាមេរិក ។

របាយការណ៍របស់មជ្ឈមណ្ឌល ឆ្លើយតបបន្ទាន់មេរោគកុំព្យូទ័រជាតិរបស់ចិន និងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត ៣៦០ បានឲ្យដឹងថា ក្នុងរយៈពេលដ៏យូរ CIA បាននិងកំពុងរៀបចំដោយសម្ងាត់នូវ “ការវិវត្តដោយសន្តិភាព” និង “បដិវត្តន៍ពណ៌” នៅជុំវិញពិភពលោក ដោយបន្តធ្វើសកម្មភាពចារកម្ម។

របាយការណ៍បានឲ្យដឹងថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃអ៊ីនធឺណិត នៅសតវត្សនេះបានបង្ហាញពីឱកាសថ្មីសម្រាប់ CIA ដើម្បីធ្វើសកម្មភាពជ្រៀតចូល វិទ្ធង្សនា និងបង្កើតបញ្ហា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top