ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានព្រមានថា រុស្ស៊ី និងសហរដ្ឋអាមេរិក ជិតឈានដល់ជម្លោះប្រដាប់អាវុធបើកចំហរលើបញ្ហាអ៊ុយក្រែនហើយ ប៉ុន្តែទីក្រុងម៉ូស្គូ កំពុងព្យាយាមទប់ស្កាត់រឿងនេះ។
លោក Ryabkov បានលើកឡើងថា ទីក្រុងមូស្គូបានដឹងថា ក្រុងគៀវ កំពុងធ្វើសកម្មភាពក្រោមការណែនាំរបស់វ៉ាស៊ីនតោន នៅពេលខ្លួនជ្រើសរើសវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ី រួមទាំងការវាយប្រហារដោយយន្តហោះដ្រូន លើវិមានក្រឹមឡាំង ដោយបន្ថែមថា ទាំងអ៊ុយក្រែន និងសហរដ្ឋអាមេរិក មើលទៅគួរឱ្យអស់សំណើចនៅពេលដែលពួកគេបានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ។
ដោយកត់សម្គាល់ពីការកើនឡើងហានិភ័យនៃការកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកបានលើកឡើងថា សហរដ្ឋអាមេរិក បានបន្តប្រើប្រាស់អ៊ុយក្រែន ជាឧបករណ៍មួយ ដើម្បីរៀបចំ និងអនុវត្តសកម្មភាពបង្កហេតុដ៏ក្លាហាន និងគ្រោះថ្នាក់។
លោក Ryabkov បានបន្ដថា ទីក្រុងម៉ូស្គូ មានភាពអត់ធ្មត់ និងដោយស្ងប់ស្ងាត់ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ការកើនឡើងបន្ថែមទៀត គឺមិនអាចទទួលយកបានឡើយ ដោយលោក Ryabkov បានបន្ថែមថា វាចាំបាច់សម្រាប់ភាគីទាំងពីរក្នុងការទំនាក់ទំនងគ្នា៕ ប្រែសម្រួល ឈូក បូរ៉ា