សិង្ហបុរី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារលោក Ong Ye Kung រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា រលកបច្ចុប្បន្ន នៃជំងឺកូវីដ-១៩ បានហក់ឡើង ដល់កំពូលកាលពី២ សប្តាហ៍មុន ហើយករណីនេះ បានធ្លាក់ចុះមកនៅត្រឹម ប្រហែល៣.០០០នាក់ក្នុង១ថ្ងៃ ។
គួរបញ្ជាក់ថា នេះគឺធ្លាក់ចុះពីការឆ្លង ដែលបានប៉ាន់ស្មាន៤.០០០នាក់ក្នុង១ថ្ងៃកាលពីខែមុន ។
លោក Ong បានលើកឡើងអំពីស្ថានភាព ជំងឺកូវីដ-១៩នាពេលបច្ចុប្បន្នភាពនៅក្នុងសភា ថា អ្នកជំងឺកូវីដ-១៩ ជាង៣០០ នាក់បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ហើយចំនួន គួរតែធ្លាក់ចុះនៅក្នុងប៉ុន្មាន សប្តាហ៍ខាងមុខនេះ ។
ទោះបីជានេះជាតួលេខពីកម្រិតកំពូល ថមថយដោយវិបត្តិជំងឺរាតត្បាតនេះ ក៏ដោយ លោក Ong បានថ្លែងថា វានៅតែបន្ថែម “បន្ទុកការងារសំខាន់” ដល់មន្ទីរពេទ្យនានានៅឡើយ ។
គាត់បានថ្លែងថា មេរោគសំខាន់ៗ ដែលកំពុងចរាចរ គឺរូមមាន XBB.1.9, XBB.1.16 និង XBB.2.3 ដោយមេរោគនីមួយៗ មានប្រហែល១/៤ នៃការឆ្លងមេរោគទាំងអស់ ។
ខណៈដែលអង្គការ សុខភាពពិភពលោក ហៅកាត់ថា (WHO) កំណត់ឡើងវិញប្រភេទមេរោគ XBB.1.16 ដែលត្រូវបានគេស្គាល់ថា Arcturus បានប្រែទៅជា “ភាពខុសគ្នាគួរឲ្យចាប់អារម្មណ៍” នៅក្នុងខែមេសា លោក Ong បានកត់សម្គាល់ថា មិនមានភស្តុតាងណាមួយ ទាំងអន្តរជាតិ ឬនៅក្នុងស្រុកដែលថា វីរុសបំប្លែងខ្លួនថ្មីណា មួយមានការលូតលាស់ច្បាស់លាស់ខ្លាំង ជាងមេរោគដទៃទៀត ឬអាចនាំឱ្យមានករណីជំងឺធ្ងន់ធ្ងរកាន់តែច្រើន ឡើយ ។
លោកបានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល នឹងបន្តតាមដាន យ៉ាងយកចិត្តទុកបំផុតអំពីលក្ខណៈនៃប្រភេទវីរុសបំប្លែងខ្លួនថ្មី ៕