ព័ត៌មានអន្តរជាតិ

បក្សប្រឆាំងតួកគី សន្យាបណ្តេញជនភៀសខ្លួនទាំងអស់ ចេញក្រោយជាប់ឆ្នោត

បរទេស៖ មេដឹកនាំបក្សប្រឆាំងដ៏សំខាន់លោក Kemal Kilicdaroglu បានធ្វើការប្តេជ្ញាចិត្តថា នឹងបណ្តេញចេញនូវក្រុមជនភៀសខ្លួន ឲ្យអស់ចេញពីប្រទេសតួគី នៅពេលដែលលោកនឹងឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីថ្មីភ្លាម។

ថ្លែងទៅកាន់ក្រុងអ្នកកាសែត នាទីក្រុងអង់ការ៉ា និងត្រូវបានយកមកចេញផ្សាយដោយ RTអ្នកនយោបាយរូបនេះ ក៏បានចោទប្រកាន់ផងដែរ ទៅលើមេដឹកនាំកាន់តំណែងបច្ចុប្បន្ន គឺលោកប្រធានាធិបតី​ Recep Tayyip Erdogan ថាបានបរាជ័យក្នុងការ ថែរក្សាព្រំដែនរបស់ប្រទេសតួគី។

លោក Kemal បានពោលបែបនេះថា៖ ខ្ញុំនឹងបញ្ជូនក្រុមជនភៀសខ្លួនទាំងអស់ ត្រឡប់ទៅផ្ទះកំណើតពួកគេវិញ នៅពេលដែលខ្ញុំក្លាយជាប្រធានាធិបតី ខណៈដែលបច្ចុប្បន្នលោក Erdogan បានអនុញ្ញាតិឲ្យជនភៀសខ្លួន ដល់ទៅរាប់សិបលាននាក់ ចូលមករស់នៅក្នុងប្រទេសរបស់យើង។

លោកបន្តថា៖ជនភៀសខ្លួនរាប់សិបលាននាក់ទៀត នឹងបន្តធ្វើដំណើរមកតួគីប្រសិនបើ ប្រធានាធិបតីរូបនេះនៅតែបន្តកាន់តំណែង ហើយជាលទ្ធផលតួគីនឹងពោរពេញ ទៅដោយបទឧក្រិដ្ឋនិងបញ្ហាលំបាក ក្នុងរយៈពេលវែងជាមិនខាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top