បរទេស៖ ចំនួនសមាជិកព្រឹទ្ធសភាដែលកំពុងកើនឡើង កំពុងប្រមូលផ្តុំគ្នានៅពីក្រោយគណបក្ស Move Forward។ ការប៉ុនប៉ងរបស់មេដឹកនាំ គណបក្សគឺលោក ពីតា លឹមចារឿនរ៉ាត់ ដើម្បីធ្វើជានាយករដ្ឋមន្ត្រី ដោយលើកឡើងពីអាណត្តិរបស់ ប្រជាជនដែលបានបង្ហាញនៅក្នុង ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ និងឱកាសកើនឡើងឱកាសរបស់គណបក្ស Move Forward ក្នុងការបង្កើតរដ្ឋាភិបាល។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹទ្ធសមាជិក លោក Sathit Limpongpan បានសន្យាគាំទ្រដល់រដ្ឋាភិបាលចម្រុះ ដើម្បីឱ្យទទួលបានអាសនៈសភាច្រើនជាង ២៥០ ឬពាក់កណ្តាលនៃអាសនៈ ទាំងអស់នៅក្នុងសភា។ លោកចូលរួមជាមួយសមាជិកព្រឹទ្ធសភា ១៤នាក់ផ្សេងទៀត តាមសេចក្តីរាយការណ៍ថា កំពុងត្រៀមគាំទ្រការប៉ុនប៉ងរបស់លោក ពីតា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
មកទល់ពេលនេះ សម្ព័ន្ធភាពដែលដឹកនាំដោយ គណបក្ស Move Forward បានប្រមូលបាន ៣១៣ អាសនៈ ពីគណបក្សចំនួនប្រាំបី ខណៈដែលបក្សឈ្នះឆ្នោតនេះ ធ្វើការដើម្បីបង្កើតប្លុករដ្ឋាភិបាល។ ជំហានបន្ទាប់គឺការឈ្នះយ៉ាងហោចណាស់ ៣៧៦សំឡេងនៅក្នុងសភាមាន ៧២៥ អាសនៈ ក្នុងនោះរួមមានសមាជិកសភា ៥០០ នាក់ និងសមាជិកព្រឹទ្ធសភា ២៥០នាក់ ដែលមកពីខាងយោធា ។
ដើម្បីបំពេញចំណុចខ្វះខាត សម្ព័ន្ធភាពនឹងត្រូវការចូល ទៅក្នុងភាគីខាងក្រៅប្លុក និងសមាជិកព្រឹទ្ធសភា។
ក្តីបារម្ភកំពុងកើនឡើង នៅពេលដែល គណបក្ស Move Forward បានរិះគន់យ៉ាងខ្លាំងក្លាទៅលើភាគីអន្តរប្លុក ដោយហៅពួកគេថា “គាំទ្ររបបផ្តាច់ការ” ក៏ដូចជាសមាជិកព្រឹទ្ធសភា ដែលតែងតាំងដោយរដ្ឋប្រហារ។ ប៉ុន្តែសមាជិកមួយចំនួនមកពី គណបក្សប្រជាធិបតេយ្យ ដែលមិនមែនជាផ្នែកនៃក្រុមចម្រុះដឹកនាំដោយ Move Forward បាននិយាយថា ពួកគេកំពុងបញ្ចុះបញ្ចូលឱ្យគាំទ្រលោក ពីតា ដែរ សម្រាប់តំណែងនាយករដ្ឋមន្ត្រីក្នុងស្មារតីនៃ “រក្សាលទ្ធិប្រជាធិបតេយ្យ” ៕
ប្រែសម្រួលៈ ណៃ តុលា