តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា ភាគីបរទេសមួយចំនួនព្យាយាម បង្កបញ្ហាក្នុងទំនាក់ទំនងរបស់ប្រទេសជាមួយប្រទេសជិតខាង ដោយអំពាវនាវឱ្យមន្ត្រីអ៊ីរ៉ង់ទប់ស្កាត់ ការអនុវត្តគោលនយោបាយបែបនេះ។
មេដឹកនាំបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅទីក្រុងតេអេរ៉ង់ ជាមួយមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ក៏ដូចជាឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ដោយបានរៀបរាប់លម្អិតអំពីគោលការណ៍ និងអាទិភាពគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ នេះបើយោងតាមគេហទំព័ររបស់មេដឹកនាំ។
លោកបានលើកឡើងថា អ៊ីរ៉ង់មានព្រំប្រទល់ ជាយូរមកហើយជាមួយប្រទេសផ្សេងៗគ្នា ហើយរដ្ឋាភិបាលអ៊ីរ៉ង់ បច្ចុប្បន្នបាន និងកំពុងបន្តគោលនយោបាយ “សំខាន់ និងត្រឹមត្រូវ” ក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសជិតខាង។
មេដឹកនាំអ៊ីរ៉ង់បានឲ្យដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការបន្តគោលនយោបាយ អភិវឌ្ឍន៍ទំនាក់ទំនងជាមួយរដ្ឋមូស្លីម ទោះបីជាពួកគេមកពីប្រទេសអ៊ីរ៉ង់ ឆ្ងាយប៉ុណ្ណាក៏ដោយ និងប្រទេសជាមិត្ត ដែលមានមុខតំណែងស្រដៀងគ្នា។
លោកបានកត់សម្គាល់ថា មាននិន្នាការ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស “ដ៏អស្ចារ្យ និងសំខាន់” ដែលចូលទៅក្នុងភាពជាដៃគូ និងការតម្រឹមជាមួយអ៊ីរ៉ង់ ក្រោមការណែនាំនៃទំនាក់ទំនងបរទេស ហើយអ៊ីរ៉ង់គួរតែចាប់យកឱកាសនេះ និងកែលម្អទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋទាំងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា