តូក្យូ៖ ខណៈដែលកិច្ចប្រជុំកំពូលនៃក្រុមទាំង៧ ដែលជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុត ប្រចាំឆ្នាំរបស់ប្រទេសជប៉ុន បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ត្រូវបានកំណត់ ដើម្បីចាប់ផ្តើមស្វែងរកពេលវេលាដ៏ល្អបំផុត សម្រាប់ការរំលាយសភាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតភ្លាមៗ។
ប្រសិនបើលោក គីស៊ីដា ត្រូវបានគេមើលឃើញថា បានបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ នៅឯការប្រមូលផ្តុំនៅក្នុងមណ្ឌល បោះឆ្នោតផ្ទះរបស់លោក នៃទីក្រុងហ៊ីរ៉ូស៊ីម៉ា ការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក អាចនឹងទទួលបានការជំរុញមួយផ្សេងទៀត ដែលបង្កឱ្យមានការអំពាវនាវពីសមាជិកសភា ដែលកំពុងកាន់អំណាចសម្រាប់ការរំលាយសភាជាន់ទាប។
លោក គីស៊ីដា អាចនឹងហៅការបោះឆ្នោតទូទៅមួយ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកក្នុងខែមិថុនា បង្ហាញកញ្ចប់គោលនយោបាយ ដែលត្រូវបានរចនាឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាកំណើតដែលធ្លាក់ចុះ យ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុន ដោយលោកបានសង្កត់ធ្ងន់ថា ការផ្តោតលើគោលនយោបាយកុមារ គឺជាអាទិភាពកំពូល នៃគណៈរដ្ឋមន្ត្រីរបស់លោកនៅឆ្នាំនេះ។
អ្នកវិភាគបានឲ្យដឹងថា លោកទំនងជាមិនរង់ចាំច្រើនទេ បន្ទាប់ពីនោះ ដើម្បីជៀសវាងការមើលឃើញការគាំទ្រសម្រាប់រដ្ឋបាលរបស់គាត់ធ្លាក់ចុះ បន្ទាប់ពីការចាប់ផ្តើមនៅចុងឆ្នាំនៃការជជែកដេញដោលពេញទំហឹងលើការដំឡើងពន្ធដែលអាចផ្តល់មូលនិធិដល់កម្មវិធីចិញ្ចឹមកូន។
កាលពីចុងខែមេសា គណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់លោកបានឈ្នះអាសនៈចំនួន៤ ក្នុងចំណោមអាសនៈចំនួន៥ សម្រាប់ការដណ្តើមយកក្នុងការបោះឆ្នោតជ្រើសតាំងខាងមុខ។
ការអញ្ជើញដោយជោគជ័យរបស់លោក គីស៊ីដា របស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅកាន់កិច្ចប្រជុំកំពូល G-7 នៅទីក្រុងភាគខាងលិចប្រទេសជប៉ុន ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤៥ ត្រូវបានគេមើលឃើញថា ជាសមិទ្ធិផលការទូត ដែលទំនងជានឹងជំរុញការគាំទ្ររបស់លោក ក្នុងចំណោមអ្នកបោះឆ្នោត៕ ប្រែសម្រួល ឈូក បូរ៉ា