ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឲ្យប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា ឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំឲ្យខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស ៕