ព័ត៌មានអន្តរជាតិ

កងកម្លាំងឯករាជ្យតៃវ៉ាន់ បន្ដត្រូវបានគេទះកំផ្លៀង ជុំវិញការចូលរួមក្នុង WHA ហើយត្រូវបានបដិសេធម្ដង ហើយម្ដងទៀត

ប៉េកាំង ៖ កងកម្លាំងឯករាជ្យតៃវ៉ាន់ លោតឡើងចុះក្នុងអំឡុង សន្និបាតសុខភាពពិភពលោក លើកទី៧៦ (WHA) ដែលកំពុងបន្តត្រូវបានទះកំផ្លៀង ជាថ្មីម្ដងទៀត ដូចកាលពី ៦ឆ្នាំមុន គណបក្សរីកចម្រើន ប្រជាធិបតេយ្យ (DPP) ដែលស្វែងរកឋានៈជាអ្នកសង្កេតការណ៍ នៅក្នុង WHA ត្រូវបានបដិសេធម្តងទៀត ។

កាលពីថ្ងៃចន្ទ អង្គការ WHA ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុត របស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសមិនដាក់បញ្ចូល ក្នុងរបៀបវារៈនៃសំណើ ស្តីពីការចូលរួមរបស់តៃវ៉ាន់ នៅក្នុងសន្និបាតប្រចាំឆ្នាំ ក្នុងនាមជាអ្នកសង្កេតការណ៍។

វាគឺជាការសម្រេចចិត្ត ដែលធ្វើឡើងដោយទាំងគណៈកម្មាធិការទូទៅ និងកិច្ចប្រជុំពេញអង្គនៃស្ថាប័ន WHA លើកទី៧៦ រៀងគ្នា។ ម្យ៉ាងវិញទៀត វាគឺជាការសម្រេចចិត្ត ដែលធ្វើឡើងដោយសំឡេងភាគច្រើន និងជាការព្រមានដល់ភាពអាម៉ាស់ ផ្នែកនយោបាយរបស់អាជ្ញាធរ DPP។

មុនពេលចូលរួមព្រឹត្តិការណ៍ “Walk the Talk” ប្រពៃណីរបស់ WHA នៅថ្ងៃអាទិត្យ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ត្រូវបានហ៊ុំព័ទ្ធ ដោយអ្នកយកព័ត៌មានមកពីតៃវ៉ាន់។ លោក Tedros បានឆ្លើយតបដោយនិយាយថា វានឹងក្លាយជា ការសម្រេចចិត្ត ដែលធ្វើឡើងដោយរដ្ឋសមាជិកចំនួន ១៩៤ របស់ WHO ។

លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា ប្រទេសជិត ១៤០ បានប្រាស្រ័យទាក់ទងជាមួយប្រទេសចិនថា ពួកគេឈរលើគោលការណ៍ចិនតែមួយ និងប្រឆាំងនឹងការចូលរួមរបស់តៃវ៉ាន់ នៅក្នុង WHA ។ ប្រទេសជិត ១០០ បានសរសេរទៅកាន់អគ្គនាយកអង្គការ សុខភាពពិភពលោក ឬបានចេញសេចក្តីថ្លែងការណ៍ ជាសាធារណៈ ដើម្បីឱ្យមានភាពច្បាស់លាស់នោះ។

ជាក់ស្តែង DPP បានមើលស្រាលសមត្ថភាព របស់សហគមន៍អន្តរជាតិ ក្នុងការស្វែងយល់ពីទង្វើ ខុសឆ្គងរបស់ពួកគេ។ គោលការណ៍ចិនតែមួយ មានការគាំទ្រពីអន្តរជាតិយ៉ាងច្រើនលើសលប់ និងតំណាងឱ្យនិន្នាការដែលកំពុងមាន ។ កងកម្លាំងអបគមន៍ នឹងកាន់តែពិបាក និងរង្គោះរង្គើ។

គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសជាង ១៨០។ ទោះបីជាប្រទេសខ្លះ មានទំនោរគិតថា កោះតៃវ៉ាន់ មានលក្ខណៈប្លែកក៏ដោយ ក៏ពួកគេទាំងអស់ទទួលស្គាល់ថា វាជាផ្នែកមួយនៃប្រទេសចិន ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ។

មិនថា WHO ឬ WHA ស្ថាប័នទាំងពីរ គឺជាវេទិកាអន្តរជាតិ ដែលមានរដ្ឋអធិបតេយ្យភាព ជាសមាជិក កោះតៃវ៉ាន់ ដែលជាផ្នែកមួយ នៃទឹកដីរបស់ប្រទេសចិន មិនគួរមានកន្លែង នៅក្នុងពួកគេនោះទេ។ នេះបើតាមការឲ្យដឹងពីលោក Yuan Zheng នាយករងនៃវិទ្យាស្ថាន វិទ្យាសាស្ត្រសង្គមចិនបានប្រាប់កាសែត Global Times ។

ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ តំបន់តៃវ៉ាន់ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង WHA ជាអ្នកសង្កេតការណ៍រយៈពេល ៨ឆ្នាំជាប់ៗគ្នា។ នោះបានកើតឡើងនៅលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងការឯកភាពឆ្នាំ១៩៩២ លើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់។

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពី DPP ឡើងកាន់អំណាចមក ខ្លួនបានប្រកាន់ខ្ជាប់នូវជំហរផ្តាច់ខ្លួននៃ “ឯករាជ្យភាពតៃវ៉ាន់” ហើយបានបដិសេធមិន ទទួលស្គាល់ការឯកភាពឆ្នាំ១៩៩២ ដែលបង្កប់នូវគោលការណ៍ចិនតែមួយ។ មូលដ្ឋានគ្រឹះនយោបាយ សម្រាប់តំបន់តៃវ៉ាន់ ដើម្បីចូលរួម WHA លែងមានទៀតហើយ ។

វាគឺជាអាជ្ញាធរ DPP ដែលបានបង្ខិតបង្ខំខ្លួនឯង។ លោក Yuan បានលើកឡើងថា បើគ្មានការទទួលស្គាល់ គោលការណ៍ចិនតែមួយទេនោះ ពួកគេនឹងមិនអាចចូលរួមជាមួយ WHO បាននោះទេ មិនមែនអតីតកាល មិនមែនឥឡូវនេះហើយក៏មិនមែន អនាគតនោះដែរ៕

To Top