ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យតែងតាំង សមាសភាពក្រុមប្រឹក្សាភិបាល បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង សមាសភាពក្រុមប្រឹក្សាភិបាល បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន ១៧នាក់ ដើម្បីគ្រប់គ្រង និងចាត់ចែករៀបចំបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងទៀតក្នុងវិស័យច្បាប់ និងយុត្តិធម៌។

អនុក្រឹត្យចុះថ្ងៃ២៤ ឧសភា បានឲ្យដឹងថា សមាសភាពក្រុមប្រឹក្សាភិបាល បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានេះ គឺមានលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិធម៌ជាប្រធាន។ ចំណែកលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន ។ ដោយឡែក លោក ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ជាអនុប្រធានប្រចាំការ និង១៤រូបផ្សេងទៀតជាសមាជិក ៕

To Top