នៅខែធ្នូឆ្នាំ២០២២ លោកMa Ji’anអ្នកបើកបររថយន្តដឹកទំនិញ នៅXiZang បានទទួលដំណឹងល្អមួយ៖ ផ្លូវល្បឿនលឿនពីទីក្រុង Nagqu ទៅទីក្រុង Lhasa ត្រូវបានបើកសម្រាប់រថយន្តដឹកទំនិញ។ នេះមានន័យថា ការធ្វើដំណើរកាលពីមុនយ៉ាងហោចណាស់ ត្រូវចំណាយ៦ម៉ោង ឥឡូវនេះត្រូវបានកាត់បន្ថយ មកនៅត្រឹម៣ម៉ោងកន្លះ។តម្លៃប្រេងឥន្ធនៈនិងពេលវេលារបស់គាត់ ត្រូវបានសន្សំសំចៃ ហើយការខូចខាត នៃរថយន្តក៏ត្រូវបានកាត់បន្ថយ ទៅតាមនោះដែរ។
XiZang ស្ថិតនៅលើខ្ពង់រាប Qinghai-Tibet ដែលត្រូវបានហៅថាជា “ដំបូលនៃពិភពលោក” ចរាចរណ៍ផ្លូវថ្នល់គឺជាបង្អួចមួយ សម្រាប់មជ្ឈដ្ឋានខាងក្រៅ សង្កេតមើលការអភិវឌ្ឍរបស់XiZang។ ពី”ផ្លូវចង្អៀត” កាលពីមុន ដល់ប្រព័ន្ធចរាចរណ៍បីវិមាត្រចម្រុះ ដែលរួមបញ្ចូលផ្លូវថ្នល់ផ្លូវដែកនិងផ្លូវអាកាស “ផ្លូវសួគ៌ា” ទាំងអស់ បានបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍ បែបលោតផ្លោះរបស់XiZang។
នៅថ្ងៃទី២៣ខែឧសភា៧២ឆ្នាំមុន XiZang ត្រូវបានរំដោះដោយសន្តិភាព។ ព្រឹត្តិការណ៍នេះបានកំទេចការប៉ុនប៉ង របស់កងកម្លាំងខាងក្រៅ ដែលចង់បំបែកXiZang ចេញពីប្រទេសចិន។ ថ្ងៃនេះក៏បានក្លាយជាចំណុចចាប់ផ្តើម នៃXiZangថ្មី។ កំណែទម្រង់ប្រជាធិបតេយ្យ របស់XiZang នៅពេលក្រោយ បានធ្វើឱ្យទាសកររាប់លាននាក់ សម្រេចបាននូវការក្រោកឈរឡើង និងត្រូវបានរំដោះ ដោយទទួលបានការការពារ សិទ្ធិមនុស្សយ៉ាងពេញលេញ និងក្លាយជាម្ចាស់ នៃប្រទេសនិងសង្គមយ៉ាងពិតប្រាកដ។
ការការពារសិទ្ធិមនុស្សបាននាំមកនូវ កម្លាំងចលករដល់ការអភិវឌ្ឍ។ សូមមើលទិន្នន័យចំនួនបី៖ GDPរបស់XiZangក្នុងឆ្នាំ២០២២បានកើនឡើង ៣៤៦.៨ដង បើប្រៀបធៀបនឹងឆ្នាំ១៩៥១ អាយុជីវិតគិតជាមធ្យមតាមការរំពឹងទុក របស់ប្រជាជន XiZang បានកើនឡើងពី៣៥.៥ឆ្នាំ នៅដំណាក់កាលដំបូង នៃការរំដោះដោយសន្តិភាព ឡើងដល់៧២.១៩ឆ្នាំនាពេលបច្ចុប្បន្ន។
អត្រាទទួលការអប់រំនៃ XiZang បានកើនឡើងពីអត្រាអនក្ខរកម្មខ្ពស់ រហូតដល់លើសពី៩៥ភាគរយ មុនពេលរំដោះ រហូតដល់ការលុបបំបាត់អនក្ខរកម្ម ជាមូលដ្ឋាននាសព្វថ្ងៃនេះ ហើយបានកសាងប្រព័ន្ធអប់រំ ជាសាធារណៈរយៈពេល១៥ឆ្នាំ ដោយគ្រប់ជ្រុងជ្រោយ។
ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រាក់ចំណូលហិរញ្ញវត្ថុ ប្រចាំឆ្នាំរបស់XiZang លើសពី៨០% ត្រូវបានបណ្តាក់ទុនក្នុងវិស័យជីវភាពរស់នៅ របស់ប្រជាជនហើយបង្កើតប្រព័ន្ធធានារ៉ាប់រង ដោយគ្រប់ជ្រុងជ្រោយ ដែលគ្របដណ្តប់វិស័យអប់រំ សុខាភិបាល និងសោធននិវត្តន៍ជាដើម។ នៅឆ្នាំ២០១៩ ក្រោមការគាំទ្រយ៉ាងខ្លាំងក្លា ពីរដ្ឋាភិបាលមជ្ឈិម XiZangបានបម្រះខ្លួន ចេញផុតពីភាពក្រីក្រទាំងស្រុង ហើយបានកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារ បង្គួរដោយគ្រប់ជ្រុងជ្រោយ។
បច្ចុប្បន្ននេះ ការអភិវឌ្ឍយ៉ាងផុលផុស នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន បានបំពេញបន្ថែមនូវកម្លាំងចលករថ្មី ទៅក្នុងសេដ្ឋកិច្ចរបស់XiZang។ នៅឆ្នាំ២០២២ អត្រាសេដ្ឋកិច្ចឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថលរបស់តំបន់ស្វយ័ត XiZang បានមាន១៩ភាគរយនៃ GDP ក្នុងចំណោមនោះ តម្លៃបន្ថែមនៃសេដ្ឋកិច្ចឌីជីថល បានលើសពី២ម៉ឺន លានយន់ប្រាក់ចិន ដែលលើសពីគោលដៅប្រចាំឆ្នាំ ដោយមានអត្រាកំណើន ជាមធ្យម១៦ភាគរយ ក្នុងរយៈពេល២ឆ្នាំ។ គម្រោងសេដ្ឋកិច្ចឌីជីថល មួយចំនួនត្រូវបានអនុវត្ត ហើយការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មី ត្រូវបានពន្លឿន ដែលបញ្ចេញសក្តានុពល នៃការអភិវឌ្ឍរបស់XiZangឥតឈប់ឈរ។
ផ្លូវអភិវឌ្ឍន៍របស់ XiZang កាន់តែមានភាពល្អប្រសើរឡើង ប៉ុន្តែអ្នកនយោបាយលោកខាងលិចមួយចំនួនតូច មិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា របស់រដ្ឋាភិបាលចិន ក្នុងការកែលម្អជីវភាពរស់នៅ របស់ប្រជាជនXiZang ហើយបន្តឃោសនាបំប៉ោងអ្វី ដែលគេហៅថាបញ្ហាសិទ្ធិមនុស្ស។ ចំពោះការប៉ុនប៉ងរបស់ពួកគេ សហគមន៍អន្តរជាតិ គឺមើលឃើញយ៉ាងច្បាស់ក្រឡែត។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញកិច្ចកសាងទំនើបកម្ម តាមបែបផែនចិន ហើយXiZangក៏កំពុងឈរ នៅចំណុចចាប់ផ្តើម នៃការអភិវឌ្ឍថ្មីផងដែរ។ XiZang បានធ្វើឱ្យការអភិវឌ្ឍរបស់ខ្លួនផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ ការការពារសិទ្ធិមនុស្សរបស់ XiZang នឹងកាន់តែប្រសើរឡើងបន្ថែមទៀត ហើយជីវភាពរស់នៅ របស់ប្រជាជន XiZang នឹងកាន់តែមានភាពប្រសើរឡើងផងដែរ។