បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ ២ខ្សែ និងរថភ្លើងដឹកទំនិញមួយខ្សែបានបុកគ្នា នៅរដ្ឋភាគខាងកើតប្រទេសឥណ្ឌា បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៥០នាក់ របួសជាច្រើនរយនាក់ទៀត។
ប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីចំនួននៃ អ្នកស្លាប់អាចនឹងមានការកើនឡើង ពីព្រោះបារម្ភថានៅមានចំនួន អ្នកគាបជាប់នឹងកំទេចបែកបែកនៅឡើយ ប្រហែលជា ២០០នាក់ផ្សេងទៀត។
មកដល់ពេលនេះស្ថានភាពជាក់ស្តែង និងមូលហេតុដែលនាំឲ្យមានហេតុការណ៍នេះ កើតឡើងនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយក្នុងនោះរថភ្លើងដឹកអ្នកដំណើរទាំង២ បានជល់គ្នាជាមុនរួចទៅហើយ។
គួរឲ្យដឹងដែរថាក្រោយហេតុការណ៍ គ្រោះថ្នាក់នេះឥណ្ឌាបានធ្វើការលុបចោល ខ្សែរថភ្លើងជាច្រើននៅលើផ្លូវដែលរងផលប៉ះពាល់ ដែលត្រូវបានគេចាត់ទុកថា ជាផ្លូវរថភ្លើងដ៏សំខាន់ និងមមាញឹកបំផុតមួយនៅ ភាគខាងកើតនៃប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ ស៊ុន លី