ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កោះហៅឯកអគ្គរដ្ឋទូតចិន ជុំវិញការអត្ថាធិប្បាយចុងក្រោយមួយ

បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូងបានប្រកាសកោះហៅអគ្គរដ្ឋទូតចិន ដើម្បីសាកសួរនិងស្តីបន្ទោសចំពោះការអធិប្បាយមួយនាពេលថ្មីៗនេះដែលរដ្ឋាភិបាលក្រុងសេអ៊ូលចាត់ទុកថា ជារឿងដែលមិនអាចទទួលយកបាននោះទេ។

យោងតាមការចេញផ្សាយ របស់កាសែតជប៉ុន VOA បានឲ្យដឹងថា ការសម្រេចចិត្តកោះហៅលើកនេះ ធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋទូតចិនលោក Xing Haiming បានផ្តល់បទថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ រិះគន់គោលនយោបាយការបរទេសកូរ៉េខាងត្បូង និងរបៀបនៃរដ្ឋាភិបាលក្រុងសេអ៊ូល កំពុងក្លាយទៅជាអ្នកគាំទ្រយ៉ាងខ្លាំងក្លា ចំពោះសហរដ្ឋអាមេរិក។

លោក Xing បានថ្លែងថា៖ មានរឿងលំបាកជាច្រើនចំពោះទំនាក់ទំនងទ្វេភាគីរវាងចិន និងកូរ៉េខាងត្បូង ហើយនិយាយដោយត្រង់ទៅទំនួលខុសត្រូវ នឹងមិនស្ថិតជាបន្ទុករបស់ចិននោះឡើយហើយកូរ៉េខាងត្បូង បានក្លាយទៅជាកត្តាខាងក្រៅដ៏សំខាន់ក្នុងយុទ្ធនាការដាក់សំពាធ ដោយរដ្ឋាភិបាលអាមេរិកប្រឆាំងនឹងប្រទេសចិន។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍ របស់លោកអគ្គរដ្ឋទូតចិនបានធ្វើឡើង នៅក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយនឹងមេបក្សប្រឆាំងដ៏សំខាន់ របស់កូរ៉េខាងត្បូងលោក Lee Jae Myung និងក៏មានទាំងការរិះគន់ខ្លាំងទៅលើប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន លោក Yoon Suk Yeol ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top