ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋប្រមាណជាង៥.៨០០នាក់ ជម្លៀសខ្លួនចេញពីតំបន់បាក់ទំនប់វារីអគ្គិសនី នៅតំបន់ Kherson

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ថា ពលរដ្ឋប្រមាណជាង៥.៨០០នាក់ បូករួមទាំងកុមារ ចំនួន២៤៣នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់លិចទឹក នៃតំបន់ Kherson បន្ទាប់ពីទំនប់វារីអគ្គិសនី Kakhovka បានបាក់។

លោក Vladimir Saldo អភិបាលក្រុងស្តីទី បានលើកឡើងថា សរុបជារួមមកឃើញថា ផ្ទះចំនួន២២.២៧៣ខ្នង តាំងទីលំនៅចំនួន១៧កន្លែង ត្រូវបានរងផលប៉ះពាល់នៅក្នុងតំបន់ Kherson ហើយការកើនឡើងនៃកម្ពស់ទឹកអាចមាន រយៈពេលរហូតដល់ទៅ១០ថ្ងៃឯណោះ ។

លោកបានលើកឡើងទៀតថា នៅគ្រាដែលទឹកកំពុងហូរចេញពីអាងស្តុកទឹក Kakhovka នោះ គឺមានការគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់ចំនួន៤.០០០នាក់ ។

គួររំលឹកផងដែរថា រោងចក្រវារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមានការថយចុះនៃកម្រិតទឹកទំនប់ និងទឹកជំនន់ដ៏ធំបានកើតឡើង នៅក្នុងតំបន់ក្បែរនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top