ព័ត៌មានអន្តរជាតិ

ផ្ទុះដ៏កក្រើក ចេញពីរោងចក្រ ផលិតគ្រាប់រ៉ុក្កែត១កន្លែង នៅរដ្ឋធានី របស់តួកគី 

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិតួកគី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មានកម្មករចំនួន៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានករណីផ្ទុះដ៏កក្រើមួយបានកក្រើក នៅឯរោងចក្រផលិតគ្រាប់រ៉ុក្កែត និងគ្រឿងផ្ទុះរបស់ក្រុមហ៊ុនឧស្សាហកម្មគីមីមេកានិច នៅក្នុងស្រុក Elmadag នៃក្រុងអង់ការ៉ា ប្រទេសតួកគី ។

ក្រសួងការពារជាតិបានឲ្យដឹងថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅក្នុងឧបទ្ទវហេតុ ដែលបានកើតឡើង ។

លោក Vasip Sahin អភិបាលក្រុង អង់ការ៉ា បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងតាមការស៊ើបអង្កេតបឋមឃើញថា ការផ្ទុះនេះត្រូវបានគេគិតថា បណ្តាលមកពីប្រតិកម្មសារធាតុគីមី” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top