ភ្នំពេញ ៖ តាមសេចក្តីពង្រាងច្បាប់លើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវអានដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយកម្មករជាង២ម៉ឺននាក់ នារាជធានីភ្នំពេញ មុននឹងអនុម័តជាផ្លូវពីរដ្ឋសភា គឺថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃ២៣ កក្កដា ខាងមុខនឹងត្រូវពិន័យពី៥-២០លានរៀល ដោយមិនគិតពីព្រហ្មទណ្ឌ ។
សម្តេចអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេ ប៉ុន្តែពួកគេទេដែលមិនព្រមបញ្ឈប់សកម្មភាព ញុះញង់ឲ្យពលរដ្ឋមិនទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តងលើការពិន័យយ៉ាងធ្ងន់ធ្ងរទៅ៕