កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ជាថ្ងៃខួបកំណើត៨៨ឆ្នាំរបស់លោក Xi Zhongxun ។ ក្រុមគ្រួសារទាំងមូលបានជួបជុំគ្នា ដោយកម្រមាន មានតែលោក Xi Jinping ដែលជាកូនប្រុស បានអវត្តមាន ព្រោះកំពុងបំពេញមុខងារជាអភិបាល ខេត្តហុកគៀនហើយជាប់ រវល់នឹងការងារដ៏មមាញឹក មានតែផ្ញើសំបុតជូនពរឱ្យឳពុក ។
លោក Xi Jinping បានសរសរថា៖ «លោកពុកដូចគោចាស់ ខិតខំភ្ជួរស្រែដោយស្ងៀមស្ងាត់ ដើម្បីប្រជាជនចិន ។ នេះបានលើកទឹកចិត្តដល់ខ្ញុំ ខ្ញុំនឹង ផ្តោតលើការងារបម្រើប្រជាជន ដោយខិតខំពេញទំហឹងដែរ ដើម្បីសងគុណមាតុប្រទេសនិងបងប្អូនជនរួមជាតិ ដែលបានចញ្ជឹមបីបាច់ថែរក្សាខ្ញុំ។ »
លោក Xi Zhongxunអានចប់សំបុត្ររបស់ លោក Xi Jinping បានយោគយល់ខ្លាំងចំពោះការអវត្តមានរបស់កូនប្រុសដោយសារជាប់រវល់នឹងការងារ ថែមទាំងបានប្រាប់ក្រុមគ្រួសារ កូនចោរនិងញាតិមិត្តថា ៖ «គឺត្រូវចាត់ទុកការងារជាសំខាន់ ចាត់ទុកកិច្ចការរដ្ឋជាសំខាន់ ។ » «ការបម្រើប្រជាជន គឺជាចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ!»
ឥរិយាបថអប់រំក្នុង ផ្ទះដ៏ល្អ ជះឥទ្ធិពលផ្ទាល់នឹងឥរិយាបថធ្វើកិច្ចការបក្ស កិច្ចការរដ្ឋ។ «ធ្វើជាអ្នកបម្រើប្រជាជនតំបន់ភាគពាយ័ព្យ» នេះជាពាក្យសន្យា របស់លោក Xi Zhongxun ។ «ខ្ញុំជាអ្នកបម្រើប្រជាជន ធ្វើការគឺដើម្បីប្រជាជន» នេះជាទស្សនៈគំនិតធ្វើអភិបាលកិច្ចដែល លោក Xi Jinping បានខិតខំអនុវត្តជាប់រហូត ។
ការអប់រំក្នុងផ្ទះរបស់លោក Xi Zhongxun គឺផ្តោតលើមនោសញ្ចេតនាស្មោះត្រង់ ចំពោះប្រទេសជាតិដ៏ធំធេង ដែលហ៊ានលះបង់ចោលក្រុមគ្រួសារ ដ៏តូចតាច។ លោកបានអប់រំកូនៗថា៖ «ពុកមិនបានសន្សំទ្រព្យសម្បតិ្តអ្វី ទុកឱ្យអ្នកទាំងអស់ទេ ប៉ុន្តែបានបន្សល់ទុក កេរិ៍ឈ្មោះដ៏ស្អាតស្អំ»៕