ព័ត៌មានជាតិ

លោក សយ សុភាព៖ ការលើកឡើងរបស់ អាមេរិក​គ្រាន់តែជាសំដីលួងលោម ឱ្យកូនជឹងរបស់ខ្លួន អស់ចិត្ត តែមិនអាចធ្វើអ្វីមកលើ រាជរដ្ឋាភិបាលកម្ពុជា បាន

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការលើកឡើងរបស់ អាមេរិក​នៅក្នុងកិច្ចសន្ទនាអន្តរកម្មមួយ​ជាមួយអ្នករាយការណ៍ពិសេស​របស់អង្គការសហប្រជាជាតិគ្រាន់តែជាសំដីលួងលោម ឱ្យកូនជឹងរបស់ខ្លួន អស់ចិត្ត តែមិនអាចធ្វើអ្វីមកលើ រាជរដ្ឋាភិបាល កម្ពុជា បាន៕

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល បានចុះផ្សាយថា ៖ «អាមេរិក​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប ថា កម្ពុជា​រឹតត្បិតសិទ្ធិនយោបាយ សហរដ្ឋអាមេរិក ព្រួយបារម្ភពី​ការរិតត្បិតនានា​ប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជា​មិនឱ្យគណបក្សនយោបាយ និងថ្នាក់ដឹកនាំគណបក្សប្រឆាំង​ចូលរួម​ នៅក្នុងការបោះឆ្នោតជាតិខែកក្កដា​នេះ។ ជាថ្មីម្តងទៀតប្រទេសនេះ ​អំពាវនាវឱ្យកម្ពុជាធានាឱ្យបាននូវដំណើរការ​ នៃ ​ការបោះឆ្នោត​មួយ​ប្រកបដោយ​ភាពសេរីនិងយុត្តិធម៌»។

តាមរយៈគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះគ្រាន់តែជាសំដីលួងលោម ឱ្យកូនជឹងអស់ចិត្ត តែមិនអាចធ្វើអីមកលើ រាជរដ្ឋាភិបាលបាន»។

លោកបន្ថែមថា អាមេរិកមិនមែនជាចៅហ្វាយនាយ ហើយក៏មិនអាចធ្វើអនុត្តរភាព លើរាជរដ្ឋាភិបាលកម្ពុជា បានឡើយ។ ជា ភូមិសាស្ត្រនយោបាយអាមេរិក គួរមើលចិនសិន។

លោក គួសបញ្ជាក់ថា​«BRI នឹងមិនឈរអោបដៃឱ្យ Indo-pacific វាយលើសម្ព័ន្ធមិត្ត របស់ខ្លួនបានឡើយ» ៕

To Top