ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចាប់ផ្តើមដាក់ពង្រាយទ័ពទៅព្រំដែន ជាមួយនឹងបេឡារូស

រូបភាព៖ AFP

បរទេស៖ កងកម្លាំងយោធា របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា ខ្លួននឹងដាក់ពង្រាយយោធារាប់រយនាក់ទៅកាន់ព្រំដែន ជាមួយនឹងប្រទេសបេឡារូសដើម្បីការពារភាពអស្ថេរភាព ដែលអាចកើតឡើងក្នុងតំបន់។

យោងតាមការចេញផ្សាយរបស់RT ទីក្រុង Minsk បានធ្វើការចោទប្រកាន់ស្រដៀងគ្នានេះប្រឆាំង នឹងរដ្ឋាភិបាលទីក្រុង Warsaw ដោយអះអាងថា ក្រុមអ្នករៀបចំធ្វើផែនការរដ្ឋប្រហារបេឡារូសកំពុងត្រូវបានបណ្តុះបណ្តាល នៅលើដីប៉ូឡូញ។

តាមផែនការដែលបានបញ្ជាក់ ដោយប៉ូឡូញផ្នែកមេកានិចទី១២របស់រដ្ឋាភិបាលតីក្រុង Warsaw ដែលជាផ្នែកមួយនៃកងកម្លាំងដីប៉ូឡូញ បានប្រកាសប្រតិបត្តិការ កាលពីថ្ងៃសុក្រ។

បើមិនមានអ្វីប្រែប្រួលទេនោះ នៅប៉ុន្មានថ្ងៃខាងមុខនេះ យោធាប៉ូឡូញប្រហែល១០០០នាក់ និងឧបករណ៍យោធា២០០គ្រឿង នឹងត្រូវធ្វើដំណើរទៅឈរជើង នៅក្នុងខេត្តភាគខាងកើតនៃ Podlaskie ជាប់ព្រំដែនជាមួយប្រទេសបេឡារូស៕ ប្រែសម្រួល៖ស៊ុនលី

To Top