ព័ត៌មានអន្តរជាតិ

លោក Erdogan បញ្ជាក់សាជាថ្មីតួគី បន្តជំហស្មើភាពនិងតុល្យភាព ចំពោះជម្លោះនៅអ៊ុយក្រែន

រូបភាព៖ Xinhua

បរទេស៖ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានលើកឡើងថា សាជាថ្មីអំពីជំហរបស់ប្រទេសតួគី ចំពោះជម្លោះរវាងអ៊ុយក្រែន និងរុស្សីថានឹងនៅតែស្មើភាពនិងតុល្យភាពដូចពីមុន។

ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាប្រទេសតួគី នឹងបន្តពង្រឹងចំណងទំនាក់ទំនង ជាមួយនឹងប្រទេសទាំងពីរ ជាធម្មតាទោះបីជាជម្លោះ នៅមិនទាន់បានធូរស្រាលក្តី។

លោក Erdogan បានថ្លែងបែបនេះថា៖ខណៈពេលយើងកំពុងពង្រឹងទំនាក់ទំនងរបស់យើង ជាមួយអ៊ុយក្រែន ប៉ុន្តែយើងមិនបានអនុញ្ញាតឱ្យទំនាក់ទំនងរបស់យើង ជាមួយសហព័ន្ធរុស្ស៊ីកាន់តែយ៉ាប់យ៉ឺននោះទេ។

ថ្លែងអំពីឥទ្ធិពលអវិជ្ជមាននៃជម្លោះ លើសេដ្ឋកិច្ចប្រទេសតួគីនោះ មេដឹកនាំតួគីរូបនេះបានពោលទៀតថា៖ រាល់ព្រឹត្តិការណ៍ទាំងឡាយណាដែលកើតឡើង នៅជុំវិញយើងគឺមានការឆ្លុះបញ្ចាំង ពីសេដ្ឋកិច្ចហើយជាពិសេសតម្លៃថាមពល និងអាហារបានឈានដល់កម្រិតកំណត់ត្រាខ្ពស់មួយ។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់លោក Erdogan បានធ្វើឡើងនៅអំឡុងពេលនៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky មកកាន់ប្រទេសតួគីជាលើកដំបូងកាលពីថ្ងៃសុក្រម្សិលមិញគឺជាដំណើរទស្សនកិច្ចមិនធ្លាប់មានចាប់តាំងតែពីជម្លោះរវាងរុស្សីនិងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី

To Top