កីឡា

Harry Maguire ទៅហ្វឹកហាត់ដល់ប៉ទុយហ្គាល់ សង្ឃឹមអាចវិលត្រឡប់ ក្នុងឈុត១១នាក់វិញ

AFP

កីឡាករខ្សែការពារមាឌធំសញ្ជាតិអង់គ្លេស Harry Maguire ត្រូវបានគេដឹងថាបានធ្វើដំណើរ ទៅហ្វឹកហាត់បាល់ដល់ប្រទេសប៉ទុយហ្គាល់ដោយសង្ឃឹមថា អាចមានឳកាសក្នុងការវិលត្រឡប់ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្នុងឈុត១១នាក់ដំបូង។

កន្លងមកតែងតែមានព័ត៌មានថាកីឡាករខ្សែការពាររូបនេះនឹងត្រូវគ្រូបង្វឹកក្លឹបលោក Erik Ten Hag លក់ចេញជាមួយនឹងកីឡាករជាច្រើនរូបទៀតរបស់ក្លឹបប៉ុន្តែថ្មីៗនេះ ត្រូវបានគេមើលឃើញថាគាត់បានធ្វើដំណើរទៅដល់ប៉ទុយហ្គាល់ និងហ្វឹកហាត់បាល់ជាមួយនឹងខ្សែការពាររបស់ក្លឹបតោខៀវ Chelsea កីឡាករ Ricardo carvalho ផង។

គួរឲ្យដឹងដែរថាទោះបីជាស្ថិតនៅក្នុងបញ្ជីជាកីឡាករ ប្រធានក្រុមដដែលក្តីប៉ុន្តែកីឡាកររូបនេះ បានបាត់បង់តំណែង១១នាក់ ដំបូងទៅឲ្យកីឡាករខ្សែការពារមាឌតូច Lisandro Martinez តាំងតែពីពាក់កណ្តាលរដូវមុនមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top