ភ្នំពេញ៖ នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣លោក ទៀ សុខាបានដឹកនាំក្រុមការងារអញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបង្រៀនប្រជាពលរដ្ឋនៅសង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាបពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។
តាមការគ្រោងទុកក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នេះ លោក ទៀ សុខា នឹងដឹកនាំក្រុមការងារបន្តចុះបង្រៀនពលរដ្ឋពីរបៀប គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវនៅតាមបណ្ដាមូលដ្ឋានផ្សេងៗទៀត។


















Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
