ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា បញ្ជាក់ពីករណី ផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅសង្កាត់ចំនួន២ ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:៤៤នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F11) និង អនុស្ថានីយទី១២ (GS12-F3) ដើម្បីឲ្យក្រុមការងារ បច្ចេកទេស ធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុង មធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ចោមចៅ និង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាម អគ្គិសនីកម្ពុជា បានបញ្ជាក់ថា «អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ២៣:៥០នាទីយប់»។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
សូមអរគុណ

To Top