កាលពីថ្ងៃទី១២ខែកក្កដា លោក Dai Bing តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានថ្លែងថា ការគ្រោងផែនការទូទៅ ស្តីពីសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍដោយស៊ីចង្វាក់គ្នា រវាងទីក្រុងនិងជនបទជាបញ្ហាដ៏សំខាន់ នៅចំពោះមុខប្រទេសនានា សហគមន៍អន្តរជាតិ គួរតម្កល់ទុកសន្តិសុខស្បៀងអាហារ ក្នុងឋានៈអាទិភាព នៃរបៀបវារៈអន្តរជាតិ ហើយជំរុញឱ្យអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងពេញលេញ ក៏ដូចជាគាំទ្រ ប្រទេសនានាស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ។
ថ្ងៃដដែល លោក Dai Bing បានថ្លែងក្នុងសន្និសីទពិសេស ស្តីពីការចេញផ្សាយរបាយការណ៍ ក្រោមចំណងជើងថា “សភាពការណ៍សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភពិភពលោក” ថាសហគមន៍អន្តរជាតិ គួរតែគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យពង្រីកផលិតកម្មស្បៀងអាហារ រក្សា “បន្ទាត់ក្រហម” នៃដីស្រែ ព្រមទាំងបង្កើនភាពធន់ ក្នុងការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន