ព័ត៌មានជាតិ

លោក សយ សុភាព៖ ការញុះញង់ ឱ្យគូសសន្លឹកឆ្នោតចោល គឺជាបដិវត្តន៍ក្លែងភេទ មានចរិតសាហាវបំផុត

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកឡើងថា ការញុះញង់ ឱ្យគូសសន្លឹកឆ្នោតចោល ពីសំណាក់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី គឺជាបដិវត្តន៍ក្លែងភេទ មានចរិតសាហាវបំផុត ដូចបដិវត្តន៍ព័ណ៌ ដែលត្រូវទប់ស្កាត់ ឱ្យខានតែបាន ។

តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «យើងត្រូវទប់ស្កាត់ឱ្យខានតែបាន នូវរូបភាពបដិវត្តន៍ គូសសន្លឹកឆ្នោត ដែលជាប្រភេទបដិវត្តន៍ ក្លែងភេទ មានចរិតសាហាវបំផុត ដូចបដិវត្តន៍ព័ណ៌ ដឹកនាំដោយមេឧទ្ទាមក្បាលរឹង ជ្រុលនិយម សម រង្ស៊ី និងបក្ខពួក»៕

To Top