ព័ត៌មានអន្តរជាតិ

គណបក្សឆ្ពោះទៅមុខ កោះប្រជុំបន្ទាន់ ក្រោយពីលោក Pita បរាជ័យដើម្បីក្លាយជា នាយករដ្ឋមន្រ្តីទី៣០ របស់ថៃ

ប្រភព ៖ Xinhua

បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ Move Forward នៅថ្ងៃសុក្រនេះបានកោះប្រជុំបន្ទាន់ នៃសមាជិកសភារបស់ខ្លួន ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីការបរាជ័យ របស់បេក្ខជន នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Pita Limjaroenrat ក្នុងការទទួលបានការគាំទ្រ ភាគច្រើនពីសភា។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំគណបក្សចលនា ឆ្ពោះទៅមុខ លោក Pita Limjaroenrat ដែលជាបេក្ខភាពតែម្នាក់គត់ របស់គណបក្ស ដើម្បីធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសថៃ បានទទួលសំឡេងគាំទ្រ ៣២៤សំឡេង សម្រាប់ និងសំឡេងប្រឆាំង ១៨២ និង អនុប្បវាទចំនួន ១៩៩សំឡេង នៅការបោះឆ្នោតសភា កាលពីថ្ងៃព្រហស្បតិ៍។

ដើម្បីទទួលបានការងារ នយោបាយកំពូល លោក Pita Limjaroenrat ត្រូវការសំឡេងយ៉ាងតិច ៣៧៦ ពីសមាជិកសភាទាំង៥០០ នាក់ និងសមាជិកព្រឹទ្ធសភា ២៥០ នាក់ ដែលបានប្រមូលផ្តុំគ្នា នៅក្នុងសម័យប្រជុំរួមដើម្បីបោះឆ្នោត។

លោក Pita និងឥស្សរជនសំខាន់ៗផ្សេងទៀត បានចូលរួមកិច្ចប្រជុំ ដែលធ្វើឡើងនៅអគារសភា។

លោក Nutthawut Buaprathum អនុប្រធានគណបក្ស Move Forward បាននិយាយកាលពីថ្ងៃសុក្រថា “យើងនឹងបន្តប្រយុទ្ធ។

ទន្ទឹមនឹងនេះ ប្រធានសភា គឺលោក Wan Muhamad Noor Matha បាននិយាយនៅថ្ងៃសុក្រថា ការបោះឆ្នោតជុំទីពីរ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់នឹងដំណើរការនៅថ្ងៃទី ១៩ ខែកក្កដាតាមការគ្រោងទុក។

ទោះជាយ៉ាងណាក៏ដោយ លោកបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើថាតើ Pita អាចត្រូវបានតែងតាំងម្តងទៀតដែរឬទេ បន្ទាប់ពីលោកបរាជ័យ ក្នុងការទទួលបានការគាំទ្រ ភាគច្រើនកាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលៈ ណៃ តុលា

To Top