ព័ត៌មានអន្តរជាតិ

ចិនទទួលបានជោគជ័យ ក្នុងការហោះហើរយន្តហោះ ដំណើរការដោយថាមពលអគ្គិសនី

ហ្ស៊ិនយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា ការហោះហើរជាលើកដំបូង របស់យន្ដហោះអគ្គិសនី ដែលមាន៤កៅអី ដែលបានបង្កើត ដោយរបស់ប្រទេសចិន ឈ្មោះ RX4E បានទទួលជោគជ័យ កាលពីថ្ងៃច័ន្ទ នៅទីក្រុងហ្ស៊ិនយ៉ាង។

គួរបញ្ជាក់ថា យន្តហោះនេះបានបង្កើតឡើង ដោយបណ្ឌិតសភា អាកាសចរណ៍សកលលីអានីន (LGAA) យន្តហោះនេះមានទម្ងន់១.២០០គីឡូក្រាម និងមានប្រវែង៨,៤ម៉ែត្រ មានស្លាបប្រវែង១៣.៥ម៉ែត្រ ។ យន្តហោះនេះអាចហោះហើរ ក្នុងរយៈចម្ងាយ៣០០គីឡូម៉ែត្រ ហើយមានសមត្ថភាព ហោះហើរបានប្រហែល ១ ម៉ោងកន្លះសម្រាប់ជើងហោះហើរតែមួយ ។

យន្ដហោះនេះ ប្រើសម្ភារៈសមាសធាតុកាបូន និងមានពន្លឺតិចបំផុត ។ យោងតាមលោក Zhao Tienan អនុប្រធាន LGAA បានឲ្យដឹងថា វាអាចរត់នៅលើដីវាលស្មៅ និងផ្លូវក្រួស បានផងដែរ ។ លោក Zhao បានលើកឡើងថា “យន្តហោះ RX4E មានចក្ខុវិស័យទីផ្សារដ៏ធំមួយ។ វាអាចត្រូវបានប្រើ នៅក្នុងវិស័យមួយចំនួនដូចជា ការដឹកជញ្ជូនផ្លូវឆ្ងាយ ការហ្វឹកហាត់សាកល្បង ការមើលទេសភាព ការថតរូបពីលើអាកាស និងការគូសផែនទីពីលើអាកាស” ៕

To Top