ព័ត៌មានជាតិ

ករណីញុះញង់ឲ្យពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត! បើមិនអនុវត្តន៍ច្បាប់ នឹងគ្រោះថ្នាក់បំផុត ហើយជាការគំរាមកំហែង សន្តិភាពកម្ពុជា

ភ្នំពេញ៖ អ្នកវិភាគនយោបាយ នៅកម្ពុជា បានលើកឡើងថា ករណីញុះញង់ឲ្យពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត បើមិនអនុវត្តន៍ច្បាប់ ឱ្យត្រឹមត្រូវទេ វានឹងគ្រោះថ្នាក់បំផុត ហើយជាការគំរាមកំហែង សន្តិភាព ចំពោះកម្ពុជា។

អ្នកវិភាគបន្ថែមថា ដូច្នេះបុគ្គលពីររូប ដែលជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន មិនត្រូវទទួលការលើកលែងទោសនោះទេ ក្រោយពួកគេ ដើរញុះញុងឲ្យពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត តាមមេឧទ្ទាម សម រង្ស៊ី។

តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានលើកឡើងនូវទស្សនៈ របស់អ្នកវិភាគនយោបាយ នៅកម្ពុជា យ៉ាងដូច្នេះថា «សកម្មជនឧទ្ទាម របស់ក្រុមបដិវត្តន៍ ក្លែងភេទ ពីបដិវត្តន៍ព័ណ៌ មកជាបដិវត្តន៍គូសខ្វែង សន្លឹកឆ្នោត។ គ្មានការសុំទោស ហើយរួចខ្លួនទេ គឺត្រូវអនុវត្តន៍ច្បាប់»។

អ្នកវិភាគ បញ្ជាក់ថា «បើមិនអនុវត្តន៍ច្បាប់ ឱ្យត្រឹមត្រូវទេវានឹង គ្រោះថ្នាក់បំផុត ហើយជាការគំរាមកំហែង សន្តិភាព ចំពោះកម្ពុជា»។

សូមរំលឹកថា តុលាការរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ឃុំខ្លួនមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ២នាក់ ក្នុងករណីញុះញុងឲ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

មន្រ្តីទាំងពីរនាក់ដែល ញុះញង់ ឲ្យប្រជាពលរដ្ឋគូសបំផ្លាញ សន្លឹកឆ្នោតចោល នោះរួមមាន៖ លោកប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងលោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិក ក្រុមការងារគណបក្សភ្លើងទៀន ៕

To Top