ព័ត៌មានអន្តរជាតិ

ជនសង្ស័យ ដែលបាញ់សម្លាប់មនុស្ស ៩នាក់ នៅភាគខាងកើតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ត្រូវប៉ូលីសបាញ់ស្លាប់

បរទេស ៖ រដ្ឋអាជ្ញាអាឡឺម៉ង់បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៩ នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ ទៀតរងរបួស នៅក្នុងការវាយប្រហារ ដោយការបាញ់ប្រហារចំនួន ២ លើក នៅទីក្រុង Hanau កាលពីថ្ងៃពុធ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់បានបើកការបាញ់ប្រហារនៅកន្លែងជក់ ស៊ីសា ពីរកន្លែងនៅទីក្រុង Hanau នៅខាងកើតទីក្រុង Frankfurt ។

មូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងនៅឡើយទេ ហើយមន្រ្តីប៉ូលីសអាល្លឺម៉ង់បាននិយាយថា អ្នកវាយប្រហារទំនងជាធ្វើតែម្នាក់ឯង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top