ព័ត៌មានអន្តរជាតិ

លោក Putin នឹងមិនចូល រួមកិច្ចប្រជុំកំពូល BRICS ដោយផ្ទាល់ឡើយ

ប្រភព ៖ AFP

បរទេស ៖ ការិយាល័យ នៃប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសហើយថា កាលពីថ្ងៃម្សិលមិញនេះថា ខ្លួនបានយល់ព្រមជាមួយនឹង រដ្ឋាភិបាលទីក្រុងមូស្គូ ដែលមេដឹកនាំរុស្សី លោក Vladimir Putin នឹងមិនចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុង Johannesburgនោះទេ ។

យោងតាមការចេញផ្សាយ របស់ RT ការិយាល័យរបស់លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូល នៃក្រុមប្រទេស BRICS ដែលមាន ប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នោះនឹងមិនមានវត្តមានចូលរួម ដោយផ្ទាល់ពីសំណាក់លោក Putin ឡើយនៅខែក្រោយនេះ ហើយវាគឺជាការសម្រេចចិត្ត ដោយភាគីទាំងពីរ។

ទោះបីជាយ៉ាងណាក្តីអាហ្វ្រិកខាងត្បូង បានប្រកាសដែរថាក្នុងនោះរដ្ឋមន្ត្រី ការបរទេសរុស្សី លោក Sergey Lavrov នឹងចូលរួមជំនួស ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់របស់រុស្សី នៅក្នុងព្រឹត្តិការណ៍នេះ។

គួរឲ្យដឹងដែរថា កិច្ចប្រជុំកំពូល BRICS ដែលធ្វើឡើងនៅក្នុងប្រទេស អាហ្វ្រិកខាងត្បូងនេះ គឺជាកិច្ចប្រជុំដោយផ្ទាល់ ជាលើកដំបូង ហើយក្រោយការខកខាន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយសារបញ្ហាកូវីដ៕
ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top