ព័ត៌មានជាតិ

កងទ័ពទេវតា! លោក ឡី សុភាព ដឹកនាំយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា ជិត១ម៉ឺននាក់ ចូលរួមដង្ហែរក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត

ភ្នំពេញៗ កងទ័ពទេវតា ដែលជាសមាជិក សមាជិកា គណបក្សមូលដ្ឋានយុវជន សេដ្ឋកិច្ចរាជធានី និងផែនក្រៅប្រឧពន្ធ័ នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ជិត១ម៉ឺននាក់ ដែលដឹកនាំដោយ លោក សមូហកបណ្ឌិត ឡីសុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានី និងជាប្រធានផែនក្រៅប្រពន្ធ័ នៃក្រុមយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដានេះ ដែលជាថ្ងៃបិទបញ្ចប់ យុទ្ធនាការឃោសនារកសំលេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានចូលរួមដង្ហែរក្បួន បិទបញ្ចប់យុទ្ធនាការ ឃោសនាបោះឆ្នោត ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនឈរឈ្មោះ តំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី១ មណ្ឌលរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា និងលោកស្រីនិងលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ និងលោកស្រី ដោយដង្ហែក្បួនចាកចេញពីកោះពេជ្រ ឆ្ពោះមកកាន់តំបន់បឹងកក់ ដែលមានចម្ងាយផ្លូវជាង៤គីឡូម៉េត្រ។

នៅក្នុងថ្ងៃបិទយុទ្ធនាការខាងលើនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ បានធ្វើពិធីជួបជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានសមាជិក ចូលរួមផ្ទាល់ រាប់សិបម៉ឺននាក់ ហើយបន្ទាប់ពីបញ្ចប់សន្ទរកថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីនិងលោក ឃួង ស្រេង និងលោកស្រី បានដឹកនាំក្បួនដង្ហែរចេញពីកោះពេជ្រ ។ 

បន្ទាប់មកក្បួនបាន ចាប់ផ្ដើមបំបែកជា២ក្បួន ដោយមានសមាជិកា-សមាជិកា គណបក្សបក្សប្រជាជនកម្ពុជា ចាំទទួលស្វាគមន៍តាមដងផ្លូវ ជិត ៤០,០០០នាក់។ បន្ទាប់មកសមាជិក-សមាជិកា នៃក្បួនទាំងពីរបានមកជួបជុំគ្នា នៅមុខឆាកប្រគំតន្ត្រី ស្ថិតក្នុងតំបន់បឹងកក់ ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដលេខរៀងទី១ មណ្ឌលរាជធានីភ្នំពេញ និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត បានមានប្រសាសន៍ថា បើទោះបីជាក្រុមជ្រុលមនិយម មួយក្តាប់តូច នៅតែបន្តខិតខំប៉ុនប៉ង រិះរកគ្រប់វិធីសាស្ត្រ ដើម្បីបំផ្លាញការបោះឆ្នោត យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចបិទបាំង សច្ចៈធម៌កម្ពុជា ពិតបានឡើយ ព្រោះប្រជាជនជាម្ចាស់ឆ្នោត មើលឃើញច្បាស់ អំពីឧបាយកលដ៏ពិសពុល និងគ្រោះថ្នាក់បំផុត របស់ក្រុមពួកជ្រុលនិយម និងប្តេជ្ញា ផ្តល់ការគាំទ្រឥតងាករេ ចំពោះការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិ ដើម្បីធានាអនាគតរុងរឿង នៃជាតិ មាតុភូមិ វិបុលភាព សុភមង្គលរបស់កូនចៅជំនាន់ក្រោយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងកំលុងពេលឃោសនាយុទ្ធនាការបោះឆ្នោត ២០ថ្ងៃ បេក្ខជនតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា រួមជាមួយសកម្មជនរាជធានីភ្នំពេញគ្រប់រូប បានចុះសំណេះសំណាល និងបានក្រើនរម្លឹកដល់សមាជិក សមាជិកាគណបក្ស ឱ្យទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ពោលគឺលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កា។

«សន្តិភាព និងស្ថេរភាពនយោបាយ មានតម្លៃលើសពីអ្វីៗទាំងអស់ សម្រាប់កម្ពុជា ការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺដើម្បីធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់របស់ ប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា»។ 

គណបក្សប្រជាជនកម្ពុជា គឺមិនទៅណា ចោលប្រជាជនជាដាច់ខាត ដោយសុខចិត្តនៅខាំស្មៅក្រាញននាលនិងរួមសុខទុក្ខជាមួយ ប្រជាជនគ្រប់កាលៈទេសៈ។ គ្រប់សកម្មភាព ឬជំហ៊ានដែលគណបក្សប្រជាជនកម្ពុជា បានធ្វើគឺសុទ្ធតែមានគោលដៅ ច្បាស់លាស់ ការសម្រេចចិត្តដោយមិនអត្តនោម័ត និងមិនធ្វើអ្វីតាមការនឹកឃើញ ឬចង់បានការគាំទ្រ របស់ប្រជាជន ដោយការកុហកបោកប្រាស់ ឬប្រើមនោគមបែប អគតិ ឬបំពុលសង្គមនោះទេ គណបក្សតែងតែឈរលើតថភាព លទ្ធភាពនិងប្រសិទ្ធភាព ដែលអាចសម្រេចបាន។

ជាងនេះទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំមកនូវការរីកចម្រើន នៅទូទាំងប្រទេសជាពិសេសក្នុងមូលដ្ឋានស្រុកកងមាសផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសាលារៀននិងរោងចក្រនានា ទាក់ទាញការវិនិយោគជាច្រើន ដោយបង្កើតការងារជូនប្រជាពលរដ្ឋមួយផ្នែកធំ។

សូមបញ្ជាក់ផងដែរថា សមាជិកសមាជិកា និងសកម្មជនយុវជន នៃគណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោកសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន។ក្រោមការដឹកនាំ របស់គណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ មានរចនាសម្ព័ន្ធចាត់តាំង មានដូចខាងក្រោម៖

– គណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ មានចំនួន ១១នាក់  

– សាខាគណបក្ស ចំនួន ៦សាខា

– អនុសាខា ចំនួន ៣០អនុសាខា

– ក្រុមបក្ស ចំនួន ២៥០ក្រុមបក្ស

– ក្រុមការងារយុវជនគណបក្ស ចំនួន ៨១៨ក្រុម

– ក្រុមឃោសនិក និងក្រុមប្រតិកម្មរហ័ស ចំនួន ១២៥ក្រុម

– សមាជិកសរុប ចំនួន ១៥,៥២៣នាក់ ស្រី ៤,៥១៨នាក់

ក្នុងនោះយុវជនសេដ្ឋកិច្ចរាជធានី ឋិតនៅក្នុងផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។

សូមគោរពបញ្ជាក់ថា សមាជិក សមាជិកា ទាំងអស់នេះសុទ្ធតែមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ហើយក៏បានភ្ជាប់Channel Telegram សម្ដេចតេជោ រួចរាល់។

ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះគឺជាព្រឹត្តិការណ៍នយោបាយ ជាប្រវត្តិសាស្ត្រមួយ ដែលមានសារៈសំខាន់ជាទីបំផុត ចំពោះជាតិ យើង ហើយការសម្រេចចិត្ត ខាងនយោបាយ របស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើស យកគណបក្សណាមួយ ឱ្យបន្តដឹកនាំប្រទេស គឺមានលក្ខណៈកំណត់ ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនយើងផ្ទាល់៕

To Top