ព័ត៌មានជាតិ

សូមជ្រាប! ទំនប់វារីអគ្គិសនីកំចាយ​ នឹងបើកទ្វាររំដោះទឹក

រូបភាព៖ ហ្វេសប៊ុក

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកទ្វាររំដោះទឹក ចេញពី ទំនប់វារីអគ្គិសនីកំចាយ ។

តាមរយៈសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស នឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់២ម៉ែត្រ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក ដើម្បីរំដោះទឹកចេញពីទំនប់។

ដូច្នេះស្ថានភាពទឹកព្រែកនឹងមានកម្ពស់លើសពីធម្មតា៕

To Top