ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការឌឺដងទៅក្រុមប្រឆាំង ដែលតែងតែជេរប្រមាថសម្តេច ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការ អាណិតអាសូរដល់សម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត។
សម្តេចថា “ដោយសារអស់លោក(ក្រុមប្រឆាំង)ជេរខ្ញុំ ទើបធ្វើឲ្យប្រជាពលរដ្ឋអាណិតខ្ញុំនិងហ៊ុន ម៉ាណែត ។ ការជេររបស់លោកអស់នេះហើយ បានធ្វើឲ្យអស់លោកបាត់បង់អ្វីៗទាំងអស់”។
សម្តេចថា ការជេររបស់អស់លោកទាំងនោះ ក៏បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កើនសំឡេងគាំទ្រយ៉ាងខ្លាំងក្លា ក្នុងពេលបោះឆ្នោត ៕