ព័ត៌មានជាតិ

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ព្រលយពាក្យមួយឃ្លាថា «គ្មានអីសប្បាយជាងឃើញ ការបន្តវេនដោយសន្តិវិធី»

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានព្រលយពាក្យមួយឃ្លា តាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះថា «គ្មានអីសប្បាយជាងឃើញ ការបន្តវេនដោយសន្តិវិធីនោះទេ!» ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោករដ្ឋមន្ត្រីព័ត៌មាន បានសរសេរសារយ៉ាងខ្លីថា «គ្មានអីសប្បាយជាងឃើញ ការបន្តវេនដោយសន្តិវិធីនោះទេ ! អ្នកមិនដែលស្គាល់សង្គ្រាមពិតជា មិនអាចយល់អស់ពីទឹកចិត្តនេះទេ ! តែសូមកុំចង់ស្គាល់សង្គ្រាម ដើម្បីយល់ពីអារម្មណ៍នេះអី.!» ។

ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាននេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះនារសៀលថ្ងៃ២៦ កក្កដា បានប្រកាសពីបេក្ខភាព នាយករដ្ឋមន្ត្រីថ្មីក្នុងអាណត្តិទី៧នេះ គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេច ។ សម្ដេចថា លោក ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ ៕

To Top