ព័ត៌មានអន្តរជាតិ

រថក្រោះអាមេរិកដំបូង នឹងដឹកជញ្ជូនទៅដល់ ប្រទេសអ៊ុយក្រែនក្នុងខែកញ្ញា

AFP

បរទេស៖ សហរដ្ឋអាមេរិកបានដាក់ក្តីសង្ឃឹមថា រថក្រោះផលិតនៅអាមេរិកប្រភេទ Abrams នឹងដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន ជាលើកដំបូងក្នុងខែកញ្ញាខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់ RT មន្ទីរប៉ង់តាហ្គោនបានអះអាងថា អំពីពេលវេលានេះហើយសង្ឃឹមថា រថក្រោះធុនធ្ងន់ទាំងនោះ នឹងអាចទៅទាន់ពេលវេលានៃ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ប្រឆាំងរុស្សីតាមកាលកំណត់។

រថក្រោះមួយចំនួនដំបូងនឹងត្រូវបញ្ជូន ទៅប្រទេសអាល្លឺម៉ង់ក្នុងខែសីហាជាមុន ជាកន្លែងដែលពួកគេនឹង ឆ្លងកាត់ដំណាក់កាលនៃការជួសជុល ចុងក្រោយមុនពេលដឹកជញ្ជូនទៅអ៊ុយក្រែន នៅខែបន្ទាប់តាមរយៈការដកស្រង់សម្តី ពីមន្ត្រីដែលមិនបញ្ចេញឈ្មោះប្រាំមួយនាក់ ដែលដឹងពីការពិភាក្សានេះ ។

តាមផែនការរថក្រោះAbram ប្រហែលជា ៦ទៅ៨នឹងត្រូវបានចែកចាយដំបូង នេះបើយោងតាមជំនួយការរបស់សភា និងមន្ត្រីឧស្សាហកម្មរបស់អាមេរិកម្នាក់ ខណៈដែលកន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន​ បាន​សន្យា​ផ្តល់​រថក្រោះ​សរុប​ចំនួន ៣១ គ្រឿង ឬ​ស្មើនឹង​កងវរសេនាតូច​អ៊ុយក្រែន មួយក្រុមឲ្យអ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី

To Top